ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច សុខ អាន ទទួលមរណភាព​
15, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព នៅ​ថ្ងៃទី​១៥ មីនា​នេះ ដោយ​រោគាពាធ នៅក្នុង​មន្ទី​ពេទ្យ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​។ នេះ​បើតាម​លិខិតផ្លូវការ​របស់​រដ្ឋាភិបាល​។​


 
​បើតាម​មន្ត្រី​រដ្ឋាភិបាល សម្ដេច សុខ អាន ពិតជា​ទទួលមរណភាព​មែន ហើយ​នៅពេលនេះ​ខាង​ក្រុមគ្រួសារ​សម្ដេច សុខ អាន ក៏​កំពុង​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី​ផងដែរ​។​
 
​ជាមួយគ្នានេះ​ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់​សំណើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សុំ​បុរេប្រទាន​ថវិកា​ចំនួន ៣,០០០,០០០,០០០ រៀល (៣​ពាន់​លាន​រៀល​) សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យសព សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
 
​បើតាម​លិខិត​ចុះ​ថ្ងៃទី​១៥ មីនា របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បុរេប្រទាន​ថវិកា​ចំនួន ៣​ពាន់​លាន​រៀល​នេះ យោងតាម​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

Tag:
 សុខ អាន​
© រក្សាសិទ្ធិដោយ thmeythmey.com