ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៊ិន ឈិន ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
16, Mar 2017 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ មីនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ប្រគល់​ភារកិច្ច​បន្ថែម​ឲ្យ​លោក ប៊ិន ឈិន ជា​រដ្ឋមន្ត្រី​ស្តីទី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជំនួស​សម្ដេច សុខ អាន ដែល​ទទួលមរណភាព កាលពី​ថ្ងៃទី​១៥ មីនា​។


 
​បើតាម​លិខិត​របស់​រដ្ឋាភិបាល​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់ ដីធ្លី ត្រូវអនុវត្ត​ភារកិច្ច​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ចាប់ពី​ថ្ងៃទី​១៦ មីនា​តទៅ​។​
 
​សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព ដោយ​រោគាពាធ នៅក្នុង​មន្ទី​ពេទ្យ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​។ ក្រុមគ្រួសារ​សម្ដេច សុខ អាន កំពុង​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​៕

Tag:
 ប៊ិន ឈិន​
  សុខ អាន​
 ​ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com