ជាតិ
សម្ដេច ហេង សំរិន​,​សម្ដេច ហ៊ុន សែន និង​សម្ដេច ស ខេង ចូលរួម​ពិធី​បុណ្យសព​សម្ដេច សុខ អាន​
16, Mar 2017 , 4:01 pm         43991
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៦ មីនា​នេះ គណៈប្រតិភូ​រដ្ឋាភិបាល​ជាច្រើនរូប បាន​ចូលរួម​ពិធី​បុណ្យសព​សម្ដេច សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

មន្រ្តីជាន់ខ្ពស់ទាំងនោះរួមមានសមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​ជួរ​រដ្ឋាភិបាល  ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន​, សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង​។​
 
​សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព នៅ​ថ្ងៃទី​១៥ មីនា ដោយ​រោគាពាធ នៅក្នុង​មន្ទី​ពេទ្យ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​។ 
Tag:
 ហ៊ុន សែន​
 ​ហេង សំរិន​
 ​ស ខេង​
 ​សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next