អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បញ្ជូន​និស្សិត​ផ្នែក ឱសថ​សាស្ត្រ​ចំនួន ០៤​នាក់ ឲ្យ​ចុះ​កម្មសិក្សា​នៅ សាកលវិទ្យាល័យ ប្រទេស​ម៉ាឡេស៊ី រយៈពេល ០២ សប្តាហ៍​
16, Mar 2017 , 4:35 pm        
រូបភាព
​ឱសថ​សាស្ត្រ​គឺជា​ផ្នែក​មួយ​នៃ វិស័យ​សុខាភិបាល ដែល​ទទួល​ការបណ្តុះបណ្តាល​រយៈពេល ៥​ឆ្នាំ ដើម្បី​ក្លាយជា​ឱសថការី មួយរូប​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​។ ឱសថការី​គឺជា​អ្នកមាន​វិជ្ជាជីវៈ​តែមួយគត់​ដែលមាន​ឯកទេស​ផ្នែក​ឱសថ​។ ឱសថការី​មានចំណេះដឹង ក្នុង​ការផលិត គ្រប់គ្រង ចែកចាយ​ឱសថ ពន្យល់​ការប្រើប្រាស់​ឱសថ​ឲ្យ​មាន​សុវត្ថិភាព និង​ប្រសិទ្ធ​ភាពល្អ ព្រមទាំង​មានចំណេះដឹង​ខាង សិក្សា​ស្រាវជ្រាវ រូ​ម​មន្ត​ផលិត​ឱសថ​ថ្មី និង​កែលំអ​គុណភាព​ឱសថ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

​តាមរយៈ​ការបណ្តុះបណ្តាល​ពោរពេញ​ដោយ​កម្មវិធីសិក្សា​ច្បាស់លាស់ ឧបករណ៍ និង​សំភារៈ​ទំនើបៗ សាស្ត្រាចារ្យ​ប្រកបដោយ​បទពិសោធន៍ ការអនុវត្ត​ផ្ទាល់​នៅក្នុង​បន្ទប់ពិសោធន៍ ការសិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ថ្មីៗ ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ទទួលយក​ចំណេះដឹង​ថ្មីៗ​តាមរយៈ​ការចុះ​កម្មសិក្សា​នៅក្រៅ​ប្រទេស ទាំងនេះ​ជាហេតុ​ផល មួយចំនួន​ដែល និស្សិត​ឱសថ​សាស្ត្រ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ត្រូវបាន​ទទួលស្គាល់​គុណភាព​នៃ​ការបណ្តុះបណ្តាល​ពី​សំណាក់​សាធារណជន ក្រុមហ៊ុន​ឱសថ និង​សហគ្រាស​ផលិត​ឱសថ​នៅ​កម្ពុជា និង​នៅក្នុង​ឆាក​អន្តរជាតិ​។



​ជាក់ស្តែង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បានរៀបចំ​បញ្ជូន​និស្សិត​ផ្នែក  ឱសថ​សាស្ត្រ​ចំនួន ០៤​នាក់ ឲ្យ​ចុះ​កម្មសិក្សា​នៅ សាកលវិទ្យាល័យ Malaya ប្រទេស​ម៉ាឡេស៊ី រយៈពេល ០២ សប្តាហ៍​។ នេះ​ជា​លើកទីមួយ ហើយ ដែល​និស្សិត​ផ្នែក ឱសថ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​ចុះ​កម្មសិក្សា នៅ​សាកលវិទ្យាល័យ Malaya ។ សាកលវិទ្យាល័យ Malaya គឺជា​សកល​វិទ្យាល័យ​ដែល​បានទទួល​ចំ​ណាត​ថ្នាក់ទីមួយ ក្នុងចំណោម​សាកលវិទ្យាល័យ​ទាំងអស់​របស់​ប្រទេស​ម៉ាឡេស៊ី​លើក​ការអប់រំ​ធនធានមនុស្ស និង​ស្រាវជ្រាវ​។ សាកលវិទ្យាល័យ Malaya ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៦២ ។​



​នេះ​ជា​ជោគជ័យ​មួយទៀត​ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ក្នុងការ​ពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ឲ្យ​និស្សិត​ពុទ្ធិ​សាស្ត្រ មានលទ្ធភាព​កាន់តែច្រើន ក្នុង​ការចុះ​កម្មសិក្សា​នៅ​បរទេស​សម្រាប់​ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និង​ទទួលយក​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត ព្រមទាំង​ពង្រឹង​អាជីព​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរឡើង ប្រកបដោយ​គុណភាព​ខ្ពស់​នាពេល​អនាគត​។​



( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 University of Puthisastra
© រក្សាសិទ្ធិដោយ thmeythmey.com