កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប្រើ Young យក​ផ្លែ​ចេក​ឲ្យ Rojo ពេល​កំពុង​ប្រកួត​ជាមួយ Rostov
17, Mar 2017 , 10:33 am        
រូបភាព
​លោក Jose Mourinho បាន​ប្រើ Ashley Young យក​ចេក​មួយ​ផ្លែ​ដែល​បកសំបក​រួយ​ហុច​ឲ្យ  Marcos Rojo ញុំានៅ​កំឡុង​ការប្រកួត​ដែល​ក្រុម​បិសាច​ក្រហម Manchester United យកឈ្នះ Rostov ១-០ នៃ​ក្របខណ្ឌ Europa League វគ្គ​១៦​ក្រុម​កាលពី​យប់មិញ​។​


 
​ខ្សែការពារ​របស់​បិសាច​ក្រហម Marcos Rojo ហាក់​អស់កំលាំង និង​ត្រូវការ​ថាមពល​បន្ថែម​នៅពេល​កំពុង​ប្រកួត​រវាង Man Utd និង Rostov បានស្នើ​សំ​ចេក​មួយ​ផ្លែ​ពី​គ្រូបង្វឹក​លោក Jose Mourinho ហើយ​ចេក​មួយ​ផ្លែ​នោះបាន​ផ្ញើ​តាម​ខ្សែបម្រើ Ashley Young ដែល​កំពុង​រត់​កម្តៅ​សាច់ដុំ​ហុត​ឲ្យ Rojo ញុុុំា​នៅលើ​ទីលាន​ភ្លាមៗ​តែម្តង​៕
 
 ទស្សនាវីដេអូ






 

Tag:
 Manchester United
  Marcos Rojo
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com