ជាតិ
ពីនេះ ពីនោះ
ពាក្យ​«​លុយ​» ជា​ពាក្យ​បារាំង ចំណែក ពាក្យ​«​ប្រាក់​» ទើប​ជា​ពាក្យ​ខ្មែរ
13, Nov 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេច​សង្ឃរាជ​ជួន ណាត បាន​ពន្យល់ថា​៖ 
​លុយ​(​ន​) លោ​ហៈ​មាន​សណ្ឋាន​មូល​តូច​សំប៉ែត មាន​រូបភាព ឬ ត្រា និង​អក្សរ​ជា​សម្គាល់ សម្រាប់​ប្រើ​ចាយ​ជំនួស​ប្រាក់​។ ពាក្យ​នេះ ក្លាយ​មកពី​ពាក្យ​ថា ល្វី (Louis) ដែលជា​ព្រះនាម​នៃ​មហាក្សត្រី​យ៍​ប្រទេស​បារាំង​សម័យ​ដើម​។ ពាក្យ សាម​ញ្ញ ហៅថា ប្រាក់​។ ប្រាក់ គឺ​គេ​ប្រើ​សម្រាប់​ចាយ​ប្រចាំថ្ងៃ​នៅ​កម្ពុជា​បច្ចុប្បន្ន​។ ចាស់ទុំ​លោក​ថា កុំ​ឲ្យ​ហៅ​ប្រា​ក់ពាន់​ម៉ឺន​ថា លុយ ពីព្រោះ វា​មានតម្លៃ​តូច​ជាង​ប្រាក់​។

 

​តាមពិតទៅ បច្ចុប្បន្ន ពាក្យ​«​ប្រាក់​» ក៏​ពលរដ្ឋ​ខ្មែរ​និយម​ប្រើ​ច្រើន​ផងដែរ​។ ឧទាហរណ៍​៖ ប្រាក់ខែ គឺ​សំដៅលើ​លុយ​ប្រចាំខែ ដែល​បុគ្គលិក ឬ​កូន​ឈ្មួ​ល​ទទួលបាន​ពី​ការងារ​របស់​ពួកគេ​។ គេ​មិនដែល​ប្រើពាក្យ​ថា «​លុយ​ខែ​»​នោះទេ ប៉ុន្តែ គេ​ចូលចិត្ត​ប្រើពាក្យ​ថា​«​បើក​លុយ​» ជាជាង ប្រើពាក្យ​ថា «​បើកប្រាក់​»​។ មួយវិញទៀត គេ​ច្រើន​ប្រើពាក្យ​ថា «​ប្រាក់ឧបត្ថម្ភ​» ដោយ​មិនសូវ​ប្រើពាក្យ​ថា «​លុយ​ឧបត្ថម្ភ​»​នោះទេ​។ ចំណែក នៅតាម​ផ្សារ ឬ​តូប​នានា​វិញ គេ​ច្រើន​ដាក់​ស្លា​កថា «​ប្តូរប្រាក់ ឬ​ហាង​ប្តូរប្រាក់​» ជាជាង​ពាក្យ​ថា​«​ដូរ​លុយ ឬ​ហាង​ដូរ​លុយ​»​។
​មែនទែនទៅ ពាក្យ​ថា​«​លុយ​» ដដែល ប្រសិនបើ​មាន​ថ្នាក់​ជា​កិរិយាស័ព្ទ​វិញ គឺ​មានន័យ​ផ្សេងទៀត​។ 

​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖
​លុយ (​កិ​) ដើរ​ក្នុង​ទឹក​រាក់​(​លុយ​ទឹក​), ដើរកាត់ ឬ​ដើរ​ទន្ទ្រាន​ចូល​(​លុយដំណាំ​,​ដើរ​លុយ​ស្បូវ​)​។ លុយ​លុក ឬ​លុកលុយ​៕            


© រក្សាសិទ្ធិដោយ thmeythmey.com