Paul Pogba ជាកីឡាករបាល់ទាត់ដែលមានតម្លៃផ្ទេរថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក្រោយ Manchester United ចំណាយលុយ៨៥លានផោន ប្រហែលជិត១០៥លានដុល្លារអាមេរិកទិញពីក្លិប Juventus កាលពីដើមរដូវកាលកន្លងទៅ។
ខាងក្រោមនេះជាកីឡាករទាំង៩រូបដែលវេបសាយកីឡា goal បានបង្ហាញថានឹងអាចជំនួសតំណែង Paul Pogba ក្នុងនាមជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃជាងគេនាពេលបច្ចុប្បន្ននេះ៖
NEYMAR វ័យ២៥ឆ្នាំ ជាខ្សែបម្រើមុតស្រួចរបស់ក្រុមអ្នកមានបុណ្យ Barcelona និងជាប្រធានក្រុមរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។
ANTOINE GRIEZMANN វ័យ២៥ឆ្នាំ ជាខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid និងក្រុមជម្រើសជាតិបារាំងដែលកំពុងមានទំនាក់ទំនងស្អិតល្មួតនៃការផ្ទេរមក Man Utd។
PAULO DYBALA វ័យ២៣ឆ្នាំ ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Juventus និងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីក្លិប Barcelona និងReal Madrid ហើយគេបានចាត់ទុកកីឡាកររួបនេះថាជា Messi ថ្មីផងដែរ។
PIERRE-EMERICK AUBAMEYANG វ័យ ២៧ឆ្នាំ ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំងរបស់ Borussia Dortmund និងក្រុមជម្រើសជាតិហ្គាបុង ហើយក៏កំពុងមានការចាប់អារម្មណ៍ពី Real Madrid ផងដែរ។
ANDREA BELOTTI ខ្សែបម្រើអន្តរជាតិអ៊ីតាលីវ័យ២៣ឆ្នាំដែលកំពុងលេងឲ្យក្លិប Torino និងជាកីឡាករវ័យក្មេងលេចធ្លោជាងគេនៅក្នុងក្របខណ្ឌកំពូលអ៊ីតាលី Serie A បច្ចុប្បន្ន។
EDEN HAZARD វ័យ២៦ឆ្នាំ ជាខ្សែបម្រើពូកែញាក់និងអូសបាល់របស់ Chelsea និងក្រុមជម្រើសជាតិបែលហ្ស៊ិក។
ROBERT LEWANDOWSKI ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញវ័យ២៨ឆ្នាំ ដែលកំពុងប្រកបអាជីពនៅក្លិប Bayern Munich។
MARCO VERRATTI ខ្សែបម្រើអន្តរជាតិអ៊ីតាលីវ័យ២៤ឆ្នាំ ដែលកំពុងលេងឲ្យក្លិបនៅបារាំង Paris Saint-Germain។
GIANLUIGI DONNARUMMA អ្នកចាំទីវ័យក្មេងទើបអាយុ ១៨ឆ្នាំសញ្ជាតិអ៊ីតាលីរបស់ក្រុម AC Milan ដែលមានការចាប់អារម្មណ៍ខ្លាងំពីក្លិប Real Madrid និងបិសាចក្រហម Man Utd៕