អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ជី​ហ្គៀ​ទទួលបាន​ ​វិ​ញាប​ន​ប័ត្រ​ ​ស្ដង់ដារ​គ្រប់គ្រង​គុណភាព​ថ្នាក់ ISO 9001:2015
18, Mar 2017 , 11:27 am        
រូបភាព
​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) គឺជា​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប់​ផលិតផល ជ​ណើ្ដ​រយ​ន្ដ Hyundai និង ផលិតផល LG Electronics ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១១ ដោយ​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) បានធ្វើការ​អភិវឌ្ឍន៍​ខ្លួន​ពីមួយ​ជំហាន​ទៅមួយ​ជំហាន រហូតដល់​ក្លាយខ្លួន​ទៅជា ក្រុមហ៊ុន​ស្តង់ដារ​លំដាប់ថ្នាក់អន្ដរជាតិ​។  កាលពី ថ្ងៃទី​២២​ខែ​កុ​ម្ហៈ កន្លងទៅ​ថ្មីៗ នេះ​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) បានទទួល​សញ្ញប​ត្រ​ស្ដង់ដារ ISO 9001:2015 ដែល​នេះ​គឺជា​ស្ដង់ដារ​គុណភាព​លើ​ប្រព​ន្ធ័​គ្រប់គ្រង​។​

​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) គឺជា​ក្រុមហ៊ុន​ដែល​បាន​បេ្ដ​ជ្ញា​ចិត្ត​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ដោយ​ផ្ដល់នូវ​ផលិតផល និង សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគ្រប់គ្រង​គុណភាព​របស់ ISO 9001 ។ ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) គឺ​ដើម្បី​ផ្ដល់ជូន​ផលិតផល និង សេវាកម្ម​ដែលមាន​គុណភាព និង សុ​វត្តិភាព ដោយ​អនុលោម​ទៅតាម​ច្បាប់​ ​ការបំពេញ​ចិត្ត​និង សេចក្តីត្រូវការ​របស់​អតិថិជន​របស់​យើង​។



​​ការ​អនុវត្ដ​ន៍​នូវ​ស្ដង់ដារ​គុណភាព​របស់​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) ដែល​ជំរុញអោយមាន វប្បធម៌​គុណភាព​ក្នុង​ការផ្ដល់សេវា​កម្មដ​ល់​អតិថិជន ការគោរព​ច្បាប់ បទ​ប​ញ្ញ​ត្ដិ​របស់​ប្រទេស​។ ការពង្រឹង​សមត្ថភាព​ប្រព​ន្ធ័​គ្រប់គ្រង ការធ្វើការ​ជា​ក្រុម​នឹង​ការលើកទឹកចិត្ត​អោយមាន​ការចូលរួម​លើក​កម្ពល់​ការទទួលខុសត្រូវ​ចំពោះ​គុណភាព​នៃ​ផលិតផល និង សេវាកម្ម ក្នុងចំណោម​បុគ្គលិក​ទាំងអស់ ការរក្សា​នូវ​បរិស្ថាន​ការងារ ការគោរព​សិ​ទិ្ធ​គ្នា​ទៅវិញទៅមក​ដើម្បី​ជំរុញអោយមាន​គំនិត​ច្នៃប្រឌិត​នឹង​ការចូល​រួមរក្សា​សុខភាព សុ​វ​តិ្ថ​ភាព និង​បរិស្ថាន ។ ចំនុច​ទាំងអស់​នេះហើយ​ដែល​ធ្វើអោយ​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) ទទួលបាន​កម្រិតស្ដង់ដា​រ​អន្ដរជាតិ  ISO 9001: 2015 ។  



​​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) និង បុគ្គលិក​ទាំងអស់​សន្យា​ថា​នឹង​តែ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ដទៅទៀត​ដើម្បី​ផ្តល់នៅ​ផលិតផល និង សេវាកម្ម​ដែល​ពោ​ពេញ​ទៅដោយ​គុណភាព​ល្អ​បំផុត សម្រាប់​អតិថិជន​ទាំង​របស់​យើង ។

​អាសយដ្ឋាន​នៅផ្ទះ​លេខ​135 មហាវិថី​ផ្លូវ​ព្រះមុនីវង្ស សង្កាត់ 7​មករា រា​ធានី​ភ្នំពេញ​
Email:
[email protected]
Tel : 023 888 199


(អត្ថបទពាណិជ្ជកម្ម)


Tag:
 PR & Admin Marketing Officer / G Gear Co.
  Ltd
© រក្សាសិទ្ធិដោយ thmeythmey.com