ជាតិ
សេដ្ឋកិច្ច
បារាំង​ផ្តល់​ជំនួយឥតសំណង​ជាង​១​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ​
18, Mar 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​បារាំង តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) បានសម្រេច​ផ្តល់នូវ​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន​១​លាន​អឺរ៉ូ ស្មើនឹង​ជាង​១​លាន ៧​ម៉ឺន​ដុល្លារ​អាមេរិក ដល់​កម្ពុជា​។​



​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ហិរញ្ញប្បទាន​ឥត​សំណង​នេះ ជា​មូលនិធិ សម្រាប់​ការសិក្សា និង​ពង្រឹងសមត្ថភាព​ជំ​ហ៊ាន​ទី​៦ ( Study and CapacityBuilding Fund -FERC 6)​។ មូលនិធិ​សម្រាប់​ការសិក្សា និង​ពង្រឹងសមត្ថភាព មាន​ទិសដៅ​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ និង​ការសិក្សា​គម្រោង​នានា នៅតាម​ក្រសួង​-​ស្ថាប័ន​អនុវត្ត​គម្រោង ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​របស់ AFD ។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួលយក​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ធ្វើឡើង​នៅ​ទី​ស្នាក់​​ការ​កណ្តាល AFD នា​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក Philippe Bauduin អនុប្រធាន​នៃ AFD ។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៦ បារាំង​បានផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ជាង​៤០៥ លាន​អឺរ៉ូ  ដល់​កម្ពុ​ជាំ ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន ១៦៥ លាន​អឺរ៉ូ ឥណទាន​ជាង​២៤០​លាន​អឺរ៉ូ ឥណទាន​គ្មាន​ការធានា​ពីរ​ដ្ឋ​(Non Sovereign loan) ចំនួន ១២៣ លាន​អឺរ៉ូ និង​ឥណទាន​សម្បទាន​(Sovereign Loan)​ជាង ១១៧​លាន​អឺរ៉ូ​។

​ដោយឡែក​ចាប់តាំងពី​ឆ្នាំ ២០០៩ មក AFD បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដល់​មូលនិធិ​សម្រាប់​ការ​សិក្សា និង​ពង្រឹងសមត្ថភាព សរុប​ចំនួន ៤,៧​លាន​អឺរ៉ូ ដល់​កម្ពុជា​៕

​ប្រភព​៖ AKP


Tag:
 ជំនួយ​
 ​ បារាំង​-​កម្ពុជា​
  AFD
© រក្សាសិទ្ធិដោយ thmeythmey.com