លោក John Walsh៖ សម្រាប់ជំនាញសិក្សាឆ្នាំនេះ ពួកគេអាចជ្រើសរើសជំនាញសិក្សានានា លើកលែងតែជំនាញគ្រប់គ្រងទូទៅ ដូចជាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម។ យើងផ្តល់អាហារូបករណ៍ ដល់បេក្ខជនខ្មែរចំនួន ៥០កន្លែង ឲ្យបន្តការសិក្សានៅតាមសាកលវិទ្យាល័យប្រមាណ ៤០សាកលវិទ្យាល័យ នៅអូស្ត្រាលីក្នុងឆ្នាំ២០១៧នេះ។ សាកលវិទ្យាល័យទាំងនោះ ស្ថិតក្នុងតំបន់ New South Wales, Victoria, Queenland, South Australia, Western Australia និង Australian Capital Territory ជាដើម។ ពួកគេអាចស្វែងរកព័ត៌មានទាក់ទង នឹងឈ្មោះសាកលវិទ្យាល័យទាំងនេះបន្ថែម តាមរយៈគេហទំព័រ Australia Awards Scholarship។ សាកលវិទ្យាល័យទាំងនេះ សុទ្ធតែផ្តល់ការអប់រំប្រកបដោយគុណភាព ដែលជួយនិស្សិតឲ្យមានសមត្ថភាព និងគំនិតច្នៃប្រឌិតក្នុងការស្រាវជ្រាវជ្រៅជ្រះ។