កីឡាជាតិ
ជាតិ
ក្រុមយុវជន U17 កម្ពុជាលត់ក្រុមយុវជន U16 របស់ជប៉ុន ៦-១ នៅទីក្រុងកាស៊ីម៉ា
× ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ(U17) របស់សាលាបាល់ទាត់ជាតិបាទីបានលត់ក្រុមយុវជន Kashima អាយុក្រោម១៦ឆ្នាំ (U16)របស់ជប៉ុន ៦-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅព្រឹកថ្ងៃទី១៩ ខែមីនា នៅកីឡដ្ឋាន Zinzai Ikusei Stadium ក្នុងទីក្រុងកាសីុម៉ា ប្រទេសជប៉ុន។
កីឡាករ សេត ម៉ាន់ស៊ូត បានរកគ្រាប់បាល់ឲ្យក្រុមយុវជនអយុក្រោម១៧ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទីនាំមុខ ១-០ លើក្រុមយុវជន Kashima អាយុក្រោម១៦ឆ្នាំរបស់ជប៉ុននៅនាទី៥ មុនកីឡាករ សៀង ចន្ធា រកគ្រាប់បាល់ទី២នៅនាទី២៨។ ត្រឹមរយៈពេល៩នាទីក្រោយមកក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីសម្រេចបាន៣គ្រាប់បន្ថែមទៀត ក្នុងនោះកីឡាករ ផាច សុជាវិឡា រកបាន១គ្រាប់នៅនាទី៣៣, ហេង ទីណា មួយគ្រាប់នៅនាទី៣៥ មុនកីឡាករ ទេស សម្បត្តិ បន្ថែម១គ្រាប់ទៀតនៅនាទី៣៧។
ប្រមាណជា២០នាទីក្រោយមកកីឡាករ សៀន សុភក្ត្រា បានសម្រេចគ្រាប់បាល់ចុងក្រោយឲ្យក្រុមយុវជនអាយុក្រោម១៧ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទីនៅនាទី៥៧ ដែលជាគ្រាប់បាល់ជ័យជម្នះ ៦-១ លើក្រុមយុវជន Kashima អាយុក្រោម១៦ឆ្នាំរបស់ក្នុងជំនួបមិត្តភាពអន្តរជាតិនៅទីក្រុងកាស៊ីម៉ាប្រទេសជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com