ជាតិ
សេដ្ឋកិច្ច
២០១៦ កម្ពុជា​រកចំណូលបាន​ជាង​៩​ពាន់​លាន​ដុល្លារ​ពី​វិស័យ​ឧស្សាហកម្ម​
19, Mar 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បង្ហាញថា វិស័យ​ផលិតកម្ម​ឧស្សាហកម្ម បាន​រកចំណូលបាន​ជា​ង​៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ដោយ​ក្នុងនោះ វិស័យ​កាត់ដេរ​នៅតែ​នាំមុខគេ​។

 


​របាយការណ៍​ដដែល​បាន​បង្ហាញថា ឆ្នាំ​២០១៦ កម្ពុជា​អាច​រកចំណូលបាន​ពី​វិស័យ​ឧស្សាហកម្ម​៩៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ចំនួន​នេះ បាន​កើនឡើង​៧៧​ភាគរយ បើ​ប្រៀបធៀប​រយៈ​៥​ឆ្នាំ​ចុង​ក្រោយនេះ ពោល គឺ​ចាប់ពី​ឆ្នាំ​២០១២​រហូតមក​។ ទឹកប្រាក់​២១០០​លាន​ដុល្លារ បានមកពី​ការផ្គត់ផ្គង់​ក្នុងស្រុក ហើយ​បើ​ប្រៀបធៀប​ក្នុង​រយៈពេល​៥​ឆ្នាំ​ពី​ឆ្នាំ​២០១២ កើនឡើង​១៨២​ភាគរយ​។ ចំណែក​ចំណូល​នាំចេញ​មាន​ប្រហែល​៧​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លងទៅ​។ 

​ក្នុងនោះ ការនាំចេញ​របស់​វិស័យ​កាត់ដេរ​ក្នុង​ឆ្នាំ​២០១៦ បាន​នាំ​ចំណូល​ចំនួន​ជាង​៦៧០០​ដុល្លារ​សហរដ្ឋអាមេរិក កើនឡើង​ជាង​៦៦០០​ដុល្លារ បើ​ប្រៀបធៀប​និង​ចំណូល​ឆ្នាំ​២០១៥​។

​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​ត្រូវបាន​ទី​ភ្នា​ក់​សារព័ត៌មាន​កម្ពុជា​(AKP)​ស្រង់​ប្រសាសន៍ថា​៖«​និន្នាការ​នៃ​របស់​ឧស្សាហកម្ម បានចាប់ផ្តើម​ផ្លាស់ប្តូរ បន្ទាប់ពី​កំណើនសេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​រដ្ឋាភិបាល​។ នៅពេលនេះ វិស័យ​កាត់ដេរ​មាន​ភាព​ចម្រុះ​គ្នា វា​មិនមែន​មានតែ​រោងចក្រ​ភេសជ្ជៈ ឬ​អាហារ​នោះទេ ប៉ុន្តែ រោងចក្រ​អេឡិចត្រូនិក កំពុង​បន្ត​មាន កំណើន​កាន់តែ​ធំ​ឡើងៗ វិស័យនេះ​នឹង​រីកចម្រើន​កាន់តែ​រហ័ស​នៅពេល​អនាគត ដោយសារតែ​វិស័យនេះ រក​ចំណូល​ខ្ពស់​»៕    


Tag:
 ​កាត់ដេរ​
  ប្រាក់ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com