ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គម្លាតនៃការមានផ្ទៃពោះញឹកពេក អាចបណ្តាលឲ្យកូនកើតមិនគ្រប់ខែ
×
ការមានផ្ទៃពោះ និងស្វាគមន៍ចំពោះសមាជិកថ្មីក្នុងគ្រួសារគឺជារឿងមួយគួរឲ្យរីករាយណាស់សម្រាប់សមាជិកគ្រួសារនីមួយៗ ជាពិសេសចាស់ៗតែម្តង។
យ៉ាងណាមិញ បើសិនជាគម្លាតនៃការមានផ្ទៃពោះពីមួយទៅមួយទៀត មានរយៈពេលខ្លីពេក វាអាចនឹងធ្វើឲ្យទារកកើតមិនគ្រប់ខែបាន ព្រោះរាងកាយត្រូវការពេលវេលាយូរបន្តិចទើបជាសះស្បើយពីការសម្រាលកូនដំបូង។
បើសិនជាការរងចាំរបស់អ្នកកាន់តែខ្លី ការប្រឈមនឹងសម្រាលកូនមិនគ្រប់ខែកាន់តែខ្ពស់។
នៅពេលអ្នកមានកូន រាងកាយបានបាត់បង់ជីវជាតិពីក្នុងខ្លួនច្រើន។ ដូច្នេះវាត្រូវការពេលវេលាយូរដើម្បីទទួលបានជីវជាតិ ប្រូតេអ៊ីន វីតាមីន និងអ្វីៗផ្សេងៗជាច្រើនទៀតគ្រប់គ្រាន់ឡើងវិញ។ ដល់ពេលវាទទួលបានពេញលេញហើយទើបរាងកាយមានការទ្រទ្រង់គ្រប់គ្រាន់ដើម្បីរក្សាទុកកូនមួយទៀតក្នុងពោះ។ហេតុដូច្នេះហើយទើបអ្នកត្រូវការផ្តោតសំខាន់ទៅលើអាហារដែលត្រូវញ៉ាំដើម្បីទទួលបានជីវជាតិឡើងវិញក្រោយពីសម្រាលកូនរួច។
ចំពោះទ្វារមាសវិញក៏ត្រូវការពេលវេលាដើម្បីសម្រាកដែរ។ ចូរចាំថា សរីរាង្គមួយនេះត្រូវឆ្លងកាត់ភាពតានតឹងច្រើនខ្លាំងណាស់។ តុល្យភាពបាក់តេរីក្នុងសរីរាង្គនេះក៏ត្រូវឲ្យមានឡើងវិញដែរ ជាពិសេសបើសិនជាអ្នកធ្លាប់មានការបង្ករោគនៅទ្វារមាសតែម្តង។
បើសិនជាអ្នកចង់បានកូនមួយទៀត យកល្អគួរតែរងចាំយ៉ាងហោចណាស់ ១៨ខែដែរ។ ពេលវេលាប៉ុណ្ណឹងគឺគ្រប់គ្រាន់ឲ្យរាងកាយជាសះស្បើយហើយ។ ចូរចាំថា ការផ្គត់ផ្គង់ជីវជាតិដល់រាងកាយគឺជាកត្តាដ៏សំខាន់បំផុតដើម្បីទទួលបានកូនដែលមានសុខភាពល្អ និងចៀសផុតពីការសម្រាលមិនគ្រប់ខែ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com