កីឡាជាតិ
ជាតិ
ទ័ព ស្វាគមន៍ ប៉ូលិស មុន​ណាហ្គា​វើ​ល​ប៉ះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​អគ្គិសនី​កម្ពុជា​ជួប​វេ​ស្ទើ​ន​
19, Mar 2017 , 1:31 pm        
រូបភាព
ដោយ:
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​សប្ដាហ៍​ទី​៥ ដោយនៅ​ថ្ងៃអាទិត្យ​ទី​១៩ ខែមីនា នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ស្វាគមន៍​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) មុន​ណាហ្គា​វើ​លត​ទល់​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អគ្គិសនី​កម្ពុជា​ទទួល​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



​ក្រុម​ឈរ​លេខ​រៀង​ទី​៣​ក្រសួងការពារជាតិ បើកទ្វារ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ស្វាគមន៍​ក្រុម​អគ្គស្នងការ​នគរបាល់​ជាតិ នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩ ខែមីនា នេះ ក្នុង​សប្តាហ៍​ទី​៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​។​

​ទាំង​ក្រុម​ទ័ព និង​ប៉ូលិស​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​រក្សា​កំណត់ត្រា​មិនដែល​ចាញ់ ព្រោះ​៤​ប្រកួត​កន្លងមក ទ័ព​ឈ្នះ​២ ស្មើ​២ រីឯ​ប៉ូលិស​ឈ្នះ​១​ស្មើ​៣​។ ប៉ុន្តែ​ទ័ព​ត្រូវការ​ឈ្នះ​ប៉ូលិស​ដាច់ខាត ដើម្បី​បាន​៣​ពិន្ទុ​សម្រាប់​ប្រជែង​លេខ​ទី​២ ដូច្នេះ​ការជួបគ្នា​របស់​ក្រុម​ទាំងពីរ​ជា​ជំនួប​មួយ​ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត​។​

​ចំណែក​ក្រុម​ឈរ​លេខ​រៀង​ទី​៤ ណាហ្គា​វើ​ល នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ស្វាគមន៍​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។ ណា​ហ្គ​វើ​ល​មាន​៧​ពិន្ទុ​ក្រោយ​៤​ប្រកួត​ឈ្នះ​២ ស្មើ​១ និង​ចាញ់​១ រីឯ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មាន​៥​ពិន្ទុ​ក្រោយ​ឈ្នះ​១ ស្មើ​២ និង​ចាញ់​១​។​

​ដោយឡែក ក្រុម​អគ្គិសនី​កម្ពុជា​នឹង​ប្រើ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​ស្វាគមន៍​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com