អត្ថបទពាណិជ្ជកម្ម
“ពីរនាក់បានហើយ” ឈុតពិសេសរបស់ The Pizza Company កំពុងពេញនិយមខ្លាំងពីមិត្តយុវវ័យ
× អ្នកប្រើប្រាស់បណ្ដាញប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ជាពិសេស មិត្តយុវវ័យ កំពុងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងឈ្មោះឈុតអាហារដ៏ពិសេស “ពីរនាក់បានហើយ!” របស់ ដឹ ភីហ្សា ខមផេនី ដោយពួកគេបានចែកចាយព័ត៌មាននេះទៅកាន់មិត្តភ័ក្កិរបស់ពួកគេ តៗ គ្នា បន្ទាប់ពីឈុតអាហារមួយនេះប្រកាសដាក់លក់មិនបានប៉ុន្មានថ្ងៃផង។
បើយោងទៅតាមទំព័រហ្វេសប៊ុកផេក របស់ ដឹ ភីហ្សា ខមផេនី កម្ពុជា ឈុតអាហារ “ពីរនាក់បានហើយ!”នេះ បានទទួលការគាំទ្រជាខ្លាំងពីអតិថិជនដែលភាគច្រើនជាមិត្តយុវវ័យ ដែលមានការ Like រហូត ៥ពាន់ ត្រឹមរយៈពេល២ម៉ោងក្រោយការប្រកាស និងគិតមកដល់ពេលនេះមានការ Like រហូតដល់ ១២ពាន់។ ឈុតនេះ មានលក់ចាប់ពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅគ្រប់សាខា ដឹ ភីហ្សា ខមផេនី។ តោះកម្មង់ញ៉ាំ និងទៅភ្លក្សទាំងអស់គ្នាណា។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com