អត្ថបទពាណិជ្ជកម្ម
ANCHOR BEACH CARNIVAL 2017 នឹង​កក្រើក​សម្រាប់​រយៈ​ពេល​២​រាត្រី​ដំបូង​នៅ​ភ្នំពេញ​
20, Mar 2017 , 11:07 am         571
រូបភាព
​កម្មវិធី​តែមួយគត់​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​ពីមុនមក​ដែល​ប្លែក​និង​អស្ចារ្យ​គឺ​កម្មវិធី ANCHOR BEACH CARNIVAL 2017 ដែល​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​១២​យប់ នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទី ១៨-១៩ មីនា ដែល​និង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ពី​ម៉ោង ៥​ល្ងាច ដល់​ម៉ោង​៨ យប់ នឹងមាន Carnival preferment ដែលជា​ការសម្តែង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​ពី​អ្នករាំ​ដ៏​សង្ហារ​និង​ស្រស់ស្អាត​ចំនួន​២០​រូប​ជាមួយនឹង​សម្លៀកបំពាក់​និង​ការតុបតែង​គួរ​ឲ្យ​ទាក់ទាញ​បែប​អ្នក​លំហែរ​តាម​ឆ្នេរ​ខ្សាច់ ហើយ​ក៏មាន​សម្តែង​ការ​ព្រួស​ភ្លើង បង្វិល់​កង​ភ្លើង​។ ទន្ទឹមនឹងនោះ ភ្ញៀវ​ទាំងអស់​អាច​ចូលរួម​លេង​ហ្គេម​បាល់ទះ​, បោះ​កូន​បាល់​ចូល​ធុងសាំង ដើម្បី​ទទួលបាន​រង្វាន់​ពី​ស្រា​បៀរ ANCHOR​។​



​បន្ទាប់មក​លោកអ្នក​ក៏​អាច​ចូលរួម​ទស្សនា​ដោយផ្ទាល់​នូវ​ការប្រគុំ​តន្ត្រី​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ ANCHOR ដែល​វត្តមាន​តារា​ល្បីៗ​ដូចជា លោក ឆាយ វីរៈ​យុទ្ធ​, លោក ខាន់ ជេ​ម​ស៍​, អ្នកនាង ពេជ្រ សោភា​, លោក ហ្សូ​ណូ​, លោក Step, លោក ជី ដេវីដ លោក នី​កូ លោក វង្ស ដា​រ៉ា​រតនា កញ្ញា ឈិន ម៉ា​និច្ច និង លោក ឃី សុ​ឃុន ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ លោកអ្នក​នឹង​បាន​ជួប​ជាមួយនឹង​តារាចម្រៀង​មកពី​ព្រះរាជាណាចក្រ​ថៃ គឺ​លោក Nick Kunatip និង​លោក Bad Nongbew​។​



​ដោយឡែក​លោកអ្នក​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​បំផុត​ជាមួយ ANCHOR BEACH CARNIVAL 2017 និង​ការ​ពិសា​ស្រា​បៀរ​នៅលើ​ឆ្នេរ​ខ្សាច់​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅ​ភ្នំពេញ ព្រោះ​មានការ​ដាក់តាំង​លក់​ស្រា​បៀរ ANCHOR ជាមួយ​តម្លៃ​សមរម្យ ហើយ​រាល់​ការទិញ​៦​ដប ឬ ៦​កំប៉ុង លោកអ្នក​នឹង​ទទួល​សន្លឹកឆ្នោត​១​សន្លឹក​ដើម្បី​ដូរ​យក​រង្វាន់ មួក​, ឬ អាវយឺត​, វ៉ែនតា​, កន្សែង​បង់ក​, ស្បែកជើង​។













( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ