ពីនេះ ពីនោះ
តើពាក្យ«អតិផរណា និងបរិត្តផរណា»មានអត្ថន័យខុសគ្នាដូចម្តេច?
× អតិផរណា (ន) សភាពការណ៍ ឬបាតុភូតនៃការឡើងថ្លៃជាទូទៅរបស់ទំនិញ ឬសេវានានា និងកើនចំនួនប្រាក់នៅក្នុងការចរាចរណ៍នៅលើទីផ្សារ។ បើសរសេរឲ្យស្រួលយល់ អតិផរណា មានន័យថា ទំនិញ ឬសេវាឡើងថ្លៃ រីឯប្រាក់ចុះថោក។
ឧទាហរណ៍៖ កាលឆ្នាំ២០០០ យើងមានលុយ១០០រៀល យើងអាចទិញបានបង្អែមមួយចាន(នៅជនបទ)។ ប៉ុន្តែ ឆ្នាំ២០១៧នេះ យើងមានលុយ១០០រៀល យើងមិនអាចទិញបង្អែមមួយចានបានទេ គឺទាល់តែមាន៥០០រៀល ឬ១០០០រៀល ឬ១៥០០រៀល ឬច្រើនជាងនេះ ទើបយើងអាចទិញបង្អែមបានមួយចាន។ បង្អែម១ចានដដែល តែយើងត្រូវចំណាយលុយកាន់តែច្រើនជាងមុន។
បរិត្តផរណា (ន) ការដកចំនួនរូបិយវត្ថុមួយភាគ ចេញពីទីផ្សារដែលលើសចំនួនត្រូវការចរាចរណ៍របស់សាច់ប្រាក់ ដើម្បីធ្វើឲ្យចំនួនរូបិយវត្ថុសមាមាត្រនិងតម្រូវការចាំបាច់សម្រាប់ចរាចរណ៍៕
ប្រភព៖ «សន្ទានុក្រមពាក្យថ្មី» រៀបរៀងដោយសាស្ត្រាចារ្យ ទូច គឹមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ
Tag:
អតិផរណា
បរិត្តផរណា
© រក្សាសិទ្ធិដោយ thmeythmey.com