ជាតិ
កម្ពុជា​សុំ​ឲ្យ​សមាជិក WTO ទទួល​ប្រទេស​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​ថ្មី​
20, Mar 2017 , 2:15 pm        
រូបភាព
​សៀមរាប​៖ សម្តេច ហ៊ុន សែន ក្នុង​ពិធី​បើក​កិច្ចប្រជុំតុមូល​ចិន​លើក​ទី​៥​នៅ​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជា​សមាជិក WTO យោគយល់ និង​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​ដែល​ស្នើ​សុំចូល​ថ្មី​។ សម្តេច​លើកឡើងថា តួយ៉ាង​ដូចជា​ប្រទេស​ទី​ម័​រ​ខាងកើត គឺមាន​ភាព​វិជ្ជមាន​ជាច្រើន ដែល​អាច​ចូល​ជា​សមាជិក​ថ្មី​របស់​អង្គការ WTO បាន​។​



​ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន បានធ្វើការ​ប្រៀបធៀប​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​ទី​ម័​រនា​ពេលបច្ចុប្បន្ន​ថា មាន​ភាព​រីកចម្រើន​ជាង​ពេលដែល​កម្ពុជា​ចូល​ជា​សមាជិក WTO ។ សម្តេច​បាន​បន្តថា​៖« ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ទី​ម័​រលេស ដើម្បី​ពិនិត្យមើល​ស្ថានភាព​ទី​ម័​រលេស​... ខ្ញុំ​អាច​និយាយបានថា ទី​ម័​រលេស​នាពេល​បច្ចុប្បន្ននេះ ស្ថានភាព​ប្រសើរ​ជាង​ពេល​កម្ពុជា​ចូល WTO ហេតុអ្វី​បានជា​យើង​រាំងស្ទះ​ទី​ម័​រលេស​មិន​ឲ្យ​ចូល WTO? នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ចង់​និយាយថា សុំ​ឲ្យ​អ្នកធ្វើដំណើរ​ទៅមុន យោគយល់​ចំពោះ​អ្នកធ្វើដំណើរ​តាម​ក្រោយ​...»​។​

​សម្តេច បញ្ជាក់ថា កន្លងមក​គេ​មិនសូវ​ជឿទុកចិត្ត​កម្ពុជា​ប៉ុន្មាន​ទេ តែ​ពេលនេះ​កម្ពុជា​អាចធ្វើ​បាន ហើយ​កម្ពុជា​ជឿជាក់ថា ប្រទេស​ទី​ម័​រ​ខាងកើត​ក៏​អាច​ធ្វើបាន​ដូចគ្នា​៕

​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន​





Tag:
 ហ៊ុន សែន
  WTO
  LDCs
© រក្សាសិទ្ធិដោយ thmeythmey.com