កីឡាជាតិ
ជាតិ
U15 កម្ពុជា ឈ្នះ​ក្រុម Ubon Umt Thailand ៣-១ នៅ​ទឹកដី​ថៃ​
20, Mar 2017 , 3:31 pm        
រូបភាព
 
​ក្រុមបាល់ទាត់​អាយុ​ក្រោម ១៥​ឆ្នាំ (U15) របស់​សាលា​បាល់ទាត់​ជាតិ​បាទី​របស់​កម្ពុជា បាន​យកឈ្នះ​ក្រុម Ubon umt Thailand របស់​ថៃ​ក្នុង​លទ្ធផល ៣-១ នៃ​ការប្រកួត​ពានរង្វាន់ U14 Asean Dream Football Tournament ២០១៦-២០១៧ នៅ​ព្រឹក​ថ្ងៃទី​២០ មីនា​នេះ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​


 
​ក្នុង​លទ្ធផល​៣-១​នេះ កីឡាករ ប៊ុនធឿន ប៊ុន​ណា​រ៉ុង​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ធ្វើបាន​បី​គ្រាប់​ម្នាក់ឯង (Hat Trick) ដោយ​ស៊ុត​បញ្ចូល​ទី​បាន​នៅ​នាទី ២០, ៣០ និង​នាទី​៣២​។​
​ពានរង្វាន់ U14 Asean Dream Football Tournament ២០១៧​នេះ ចែកចេញជា​បួន​ពូ​ល ដោយ​ពូ​ល​នីមួយៗ​មាន​ប្រាំ​មួយក្រុម​។​
 
​ក្រុមបាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ ស្ថិតនៅក្នុង​ពូ​ល ​D ដែល​ត្រូវ​ជួប​ក្រុម Ubon umt Thailand របស់​ថៃ Bangkok Chistian College (​ថៃ​) Songkhla Sport Association (​ថៃ​) Suhanburi FC (​ថៃ​) និង​TOKYO Verdy (​ជប៉ុន​)៕

Tag:
 U15
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com