អត្ថបទពាណិជ្ជកម្ម
កាន់តែ​កក្រើក​ទូទាំង​ខេត្ត កំពង់ចាម ជាមួយ​កំពូល​តារាចម្រៀង រាំ​អ​ញ្ចេ​កៗ​ក្នុង​ព្រឹត្តិការ​ណ៏​ប្រគុំ​ត​ន្រី្ត Eragold Concert 2017
20, Mar 2017 , 3:30 pm        
រូបភាព
ដោយ:
​ខេត្តកំពង់ចាម​៖ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង ឪ​ក សុគន្ធ​កញ្ញា បាន​អង្រួន​ឆាក Eragold Concert 2017 យ៉ាង​កក្រើក​។​

​អ្នកទស្សនា​ហ៊ោ​កក្រើក នៅមុខ​សាលា​គរុកោសល្យ ខេត្តកំពង់ចាម ក្នុង​ព្រឹ​ត្ត​ការណ៍ Eragold Concert 2017​។​
​កាន់តែ​កក្រើក​ទៀតហើយ​បន្ទាប់ពី​ការប្រគុំ​តន្ត្រី​នៅ​ខេត្តកំពង់ឆ្នាំង​ដែលមាន​ទស្ស​និជ​ន ចូលរួម​ទស្សនា​ផ្ទាល់​រាប់ពាន់​អ្នក លើក​នេះ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង ឪ​ក សុគន្ធ​កញ្ញា បានរួម​គ្នា​អង្រួន​ឆាក​តន្ត្រី Eragold Concert 2017 យ៉ាង​កក្រើក តាមរយៈ​បទ​ចំរៀង​ពេញនិយម​ជាច្រើន​បទ ជាពិសេស​បទ រាំ​អ​ញ្ចេ​កៗ​បាន​កន្ត្រាក់​អារ​ម្ម​ណ៏​អ្នកទស្សនា​រាប់ពាន់​អ្នក​ក្នុង​ខេត្តកំពង់ចាម​។​



​គួរ​រំលឹក​ផងដែរ កាលពីពេល​ថ្មីៗ​នេះ  Eragold Concert 2017 ឈាន​មកដល់ ទី​រួម​ខេត្ត​កំពង់ចាម ជាមួយ​កំពូល​តារាចម្រៀង​ជាច្រើនរូប ។ ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ​មាន​វត្តមាន កំពូល​តារាចម្រៀង ព្រាប សុវត្ថិ កញ្ញា  ឪ​ក សុគន្ធ​កញ្ញា លោក ណុប បា​យ៉ា​រិ​ទ្ធ លោក នី រតនា កញ្ញា សុខ សីឡា​លីន និង កញ្ញា បាច គីម​មួយ ហើយ​ការប្រគុំ​តន្ត្រី​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV និង ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Eragold Singapore ។​



​តាមរយៈ​បទ​ដ៏​កន្ត្រាក់​អារម្មណ៍​ជាច្រើន​បទ របស់​តារា​ច​ង្រៀ​ង​ទាំងអស់ បាន​អង្រួន​ឆាក​តន្ត្រី Eragold Concert ជាមួយ​ក្បាច់​រាំ​ដ៏​គួរ​ឲ្យ​ជក់ចិត្ត ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំងអស់ រំភើប​រីករាយ និង​ហ៊ោ​ក​ញ្ជៀ​វ​នៅមុខ​សាលា​គរុកោសល្យ ខេត្តកំពង់ចាម ។ អ្នកទស្សនា​ផ្ទាល់​យ៉ាង​កុះករ ក៏បាន​ចូលរួម​ទស្សនា​ស្តង់​លក់​ផលិតផល ហើយ​ចាប់​ចិត្តខ្លាំង ជាមួយ​រសជាតិ​ដ៏​ស្រស់ថ្លា របស់​ទឹក​សណ្តែក​ធម្មជាតិ Eragold ព្រមទាំង​រីករាយ​ជាមួយ​ការថតរូប ការទទួលបាន​រង្វាន់​ភ្លាម និង​ជាពិសេស​ការទទួលបាន​ឳ​កាស​សម្រាប់​រង្វាន់​ធំ​គឺ ម៉ូតូ Honda Dream 2017 1 គ្រឿង ទូរទស្សន៍ LED 32 អ៊ី​ញ 5 គ្រឿង និង​រង្វាន់​ជាច្រើន​ទៀត ដែល​ផ្តល់ជូន​ផ្ទាល់​នៅ​រាល់​ទីតាំង​នៃ​ការប្រគុំ​តន្ត្រី ។ លោកអ្នក​អាច​ទស្សនា​កម្ម​វី​ធី​ផ្សាយ​ផ្ទាល់ និង​ទទួល​ពត៌មាន​បន្ថែម តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Eragold Sigapore ។​



​កម្មវិធី​ប្រគុំ​តន្ត្រី​ដ៏​ពិសេស​នេះ​នាំមក​ជូន​ដោយ ទឹក​សណ្តែក​ធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះគោ Gold Cupp អាហារ​បំប៉ន Calsome និង​ភេ​ស្ជៈ​ប៉ូវ​កម្លាំង Zeus ។ រាល់​ផលិតផល​ទាំងអស់​នាំមក​ជូន​ផ្តាច់មុខ​ដោយ Soon Soon Group ។​

Eragold Concert 2017 នឹងមាន​វត្តមាន នៅ​ក្រុងព្រះសីហនុ ឆ្នេរ​អូរ​ឈើទាល នៅ​ថ្ងៃទី 25 ខែ មិនា ឆ្នាំ 2017 ខាងមុខនេះ និង​ជា​បន្តទៀត​នៅ ខេត្តសៀមរាប និង ក្រុង​តាខ្មៅ​។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​ទទួលយក​រសជាតិ​ដ៏​ស្រស់ថ្លា ពី​ទឹក​សណ្តែក​ធម្មជាតិ Eragold ។​











(​អត្ថបទ​ពាណិជ្ជកម្ម​)




Tag:
 Soon Soon Group
© រក្សាសិទ្ធិដោយ thmeythmey.com