ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ត្រឹមតែ​គ្រឿងផ្សំ​បី​មុខ​ប៉ុណ្ណោះ អាចជួយ​ឲ្យ​សក់​ដុះ​ក្រាស​ម៉ា​អ៊ែ​ម​ទៅហើយ​
21, Mar 2017 , 8:59 am         3380
រូបភាព
ដោយ: ថ្មីៗ
​តើនរ​ណាខ្លះ​ដែល​មិន​ចង់បាន​សក់​ភ្លឺរលោង ក្រាស និង​ស្រស់ស្អាត​នោះ​? មាន​មនុស្ស​ជាច្រើន​បាន​ចំណាយលុយ​ច្រើន​លើ​ផលិតផល​ថែរក្សា​សក់​។ មាន​កត្តា​មួយចំនួន​ដែល​ប៉ះពាល់​ទៅលើ​ស្ថានភាព​នៃ​ការលូតលាស់​របស់​សក់​ដូចជា សុខភាព​ទូទៅ ហ្សែ​ន និង​កត្តា​បរិ​ដ្ឋា​ន​។​


​យ៉ាងណាមិញ ខ្ញុំ​មាន​រូបមន្ត​ជួយសង្គ្រោះ​ការលូតលាស់​របស់​សក់​មួយ​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​សក់​ដុះ​ឡើងវិញ​យ៉ាង​អស្ចារ្យ​។​

​គ្រឿងផ្សំ​៖
•    ប្រេង Castor Oil ២​ស្លាបព្រា​បាយ​
•    ទឹកឃ្មុំ ១​ស្លាបព្រា​បាយ​
•    ស៊ុត​លឿង ១​គ្រាប់​

​របៀប​ធ្វើ​៖

1.    ចូរ​លាយ​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ចានគោម​មួយ ហើយ​កូរ​វា​ឲ្យ​សប់​ល្អ​។ អ្នក​ប្រហែលជា​ត្រូវ​ការបន្ថែម​គ្រឿងផ្សំ​ទាំងអស់​ខាងលើ​មួយ​ទ្វេរ​ជា​ពីរ​ហើយ​បើសិនជា​សក់វែង​។​
2.    ចូរ​លាប​ល្បាយ​ខាងលើ​លើ​ស្បែកក្បាល និង​ឬ​សក់ ឲ្យ​បាន​សប់​ល្អ ហើយ​ចាំ​លាប​លើស​ក់​ថែមទៀត​។​
3.    ចូរ​ប្រើ​មួក​សម្រាប់​ពាក់​ងូតទឹក​គ្របពីលើ ហើយ​ទុកចោល ២ ទៅ​៤​ម៉ោង​ចាំ​លាងជម្រះ​វិញ​៕
​ចូរ​ចាំ​ថា ចូរ​ធ្វើបែបនេះ​យ៉ាងហោចណាស់​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​។ អ្នកនឹង​ឃើញ​លទ្ធផល​នៅ​រយៈពេល ២​ខែក្រោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...89next