ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនគួរ​ឲ្យ​ជឿ​សោះ​ថា ការ​លាយ​ប្រេង​អូ​លីវ​ជាមួយ​ទឹកក្រូច​ឆ្មា មាន​ឥទ្ធិពល​បែបនេះ​សោះ​!!!
21, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

​ល្បាយ​ដែល​លាយ​ចូលគ្នា​រវាង​ប្រេង​អូ​លីវ និង​ទឹក​ក្រូចឆ្មា ប្រហែលជា​ត្រូវបាន​គេ​យល់ថា ជា​ឱសថ​សម្រាប់​បញ្ចេញ​ជាតិពុល និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ដែរ​។ វា​នឹង​ក្លាយទៅជា​ភេសជ្ជៈ​ជួយ​ឲ្យ​មាន​កម្លាំង និង​ស្រស់ស្រាយ​ថែមទៀត​។​



​ក្រៅពីនេះ ភេសជ្ជៈ​កើតចេញពី​ការ​លាយ​ចូលគ្នា​នៃ​ប្រេង​អូ​លីវ និង​ទឹក​ក្រូចឆ្មា​អាច​នឹងមាន​អត្ថប្រយោជន៍​សំខាន់ៗ​បន្ថែមទៀត​ដូចជា​៖

​ជំងឺ​បេះដូង​សរសៃឈាម​

​ប្រេង​អូ​លីវ​នឹង​ជួយ​ការពារ​បេះដូង​ពី​ជំងឺ​បេះដូង​ដោយ​ខ្លួនឯង​។ ដូច្នេះ​បើសិនជា​អ្នក​ធ្លាប់មាន​បញ្ហា​ជំងឺ​បេះដូង​សរសៃឈាម​ណាមួយ យក​ល្អ​គួរតែ​សាកល្បង​ទទួលទាន​ល្បាយ​មួយ​នេះ​ទៅ​។​

​ទល់លាមក​

​ការ​បន្ទោបង់​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ​គឺជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ពោះវៀន​។ ម្យ៉ាងវិញទៀត អ្នកនឹង​អាច​បង្ការ​ការ​បឺត​ស្រូប​ជាតិពុល​ចូលទៅក្នុង​សរសៃឈាម​វិញ​ដែរ​។ យ៉ាងណាមិញ ល្បាយ​ខាងលើ ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដែល​អាច​បញ្ចេញ​ជាតិពុល បង្កើន​ការរំលាយ​អាហារ និង​ច្រោះ​ឈាម​បាន​យ៉ាង​ល្អ​។ ការ​ញ៉ាំ​ល្បាយ​នេះ​នៅ​ពោះ​ទទេ​ជា​រៀងរាល់​ព្រឹក​នឹង​ជួយ​ជំរុញ​ដល់​ការធ្វើ​ចលនា​របស់​ពោះវៀន​។​

​បន្ថយ​ការឈឺចាប់​

​ការ​ញ៉ាំ​ល្បាយ​ខាងលើ​មួយ​ស្លាបព្រា​កាហ្វេ​ជា​រៀងរាល់​ព្រឹក​នឹង​ជួយ​កាត់បន្ថយ​ការឈឺចាប់​នៅតាម​សន្លាក់​បាន ដោយសារតែ​វា​មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក​។​

​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​
​អ្នក​អាច​បំបាត់​បញ្ហា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​តាម​រយៈ​ការ​ញ៉ាំ​ភេសជ្ជៈ​នេះ​នៅពេល​ពោះ​ទទេ​យ៉ាងហោចណាស់​មុន​អាហារ​ពេលព្រឹក​មួយ​ម៉ោង​។ កាលណា​អ្នកមាន​ទម្លាប់​ទទួលទាន​ភេសជ្ជៈ​មួយ​នេះ​នៅពេល​ព្រឹក ថង់ទឹកប្រមាត់ ថ្លើម និង​តម្រងនោម​នឹងមាន​សុខភាព​កាន់តែ​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com