កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ferguson នឹង​ដឹកនាំ Man Utd ក្នុងជំនួប​មិត្តភាព​មួយ​ដើម្បី​អរគុណ Carrick
21, Mar 2017 , 7:39 pm        
រូបភាព
Sir Alex Ferguson នឹង​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ជាថ្មី​ម្តងទៀត ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Manchester United អំឡុង​ឆ្នាំ ២០០៨ XI ក្នុង​កម្មវិធី​ប្រកួត​ពាន​មិត្តភាព Testimonial ដែលជា​កម្មវិធី សម្រាប់​អរគុណ​ដល់​កីឡាករ Michael Carrick ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី ៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទឹកដី Old Trafford ។​



​អតីត​អ្នកចាត់ការ​ទូទៅ​របស់ Man Utd  វ័យ​៧៥​ឆ្នាំ ធ្លាប់​ដឹកនាំ​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​ឈ្នះ​ពាន​ច្រើនសន្ធឹក​សន្ធាប់​រហូតដល់ ៣៨​ពាន រួមមាន​ពាន​កំពូល Premier League ២០​សម័យកាល មុន​លោក​សម្រេច​ចូលនិវត្តន៍​ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ឆ្នាំ​២០១៣​។



​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Ferguson និង​ត្រូវ​ប៉ះ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Harry Redknapp សម្រាប់​ការប្រកួត​អរគុណ​ដល់ Michael Carrick ដែល​ស្មោះស្ម័គ្រ​នឹង​ក្រុម Man Utd  ហើយ​ការប្រកួត​នេះ​ក៏មាន​វត្តមាន​អតីត​កីឡាករ​ល្បី​ដូចជា Paul Scholes, Ryan Giggs, Steven Gerrard  និង Frank Lampard ជាដើម​។​



​សូមបញ្ជាក់ថា​វិ​រ​បុរស​សញ្ជាតិ​ស្កុ​តលែ​ន ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ក្លិប​បិសាច​ក្រហម ហើយ​លោក​តែងមាន​វត្តមាន​ស្ទើ​គ្រប់ការ​ប្រកួត​របស់ Man Utd ៕


Tag:
 បាល់ទាត់ Sir Alex Ferguson
  Michael Carrick
  Testimonial
© រក្សាសិទ្ធិដោយ thmeythmey.com