ជាតិ
នយោបាយជាតិ
ឧទ្ធរណ៍កំពុងបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់ លោក គឹម សុខ
× សាលាឧទ្ធរណ៍ កំពុងបើកសវនាការលើសំណើសុំនៅក្រៅឃុំ របស់លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលរងបណ្តឹងពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន បញ្ជាក់ថាបណ្តឹងនេះ ដោយសារតែលោក គឹម សុខ និយាយថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងឃាតកម្មលើលោក កែម ឡី។ សម្តេច ហ៊ុន សែន ទារសំណងជំងឺចិត្ត ពីលោក គឹម សុខ ចំនួន៥០ម៉ឺនដុល្លារ ចំពោះការអត្ថាធិប្បាយដូច្នេះ។
អ្នកវិភាគនយោបាយរូបនេះ ត្រូវបានបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែកុម្ភៈ ក្រោមបទចោទ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែមីនា លោក គឹម សុខ ក៏ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅសួរនាំជុំវិញបន្ថែមទៀត ពាក់ព័ន្ធនឹងបណ្តឹងខាងលើនេះដែរ៕
Tag:
គឹម សុខ
គី តិច
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com