ជាតិ
សង្គមជាតិ
ដំរីព្រៃ​មួយ​ក្បាល ត្រូវបាន​ខ្សែភ្លើង​ឆក់​ងាប់ នៅក្នុងឧទ្យានជាតិគីរីរម្យ
22, Mar 2017 , 1:29 pm        
រូបភាព
ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ មាន​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល ទៅ​ត្រដុស​នឹង​បង្គោល​បណ្ដាញ​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆក់​ងាប់​ភ្លាមៗ នៅក្នុង​ឧទ្យាន​ជាតិ​មុនីវង្ស​បូកគោ​។ ដំរីព្រៃ​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នេះ មាន​ទម្ងន់​ប្រមាណ ៤ ទៅ ៥​តោន​។


 
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃឧទ្យានជាតិ​បូកគោ លោក ចែម ម៉ឺន បាន​បញ្ជាក់ថា ដំរីព្រៃ​នេះ ពិតជា​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ពិតមែន ដោយសារតែ​ខ្លួន​ដំរី​មាន​ស្នាម​ខ្លោច ហើយ​ក្បាល និង​ជើងដំរី​នេះ ក៏ត្រូវ​បង្គោល​ខ្សែភ្លើង​បាក់​ចំ​ផងដែរ​។ ​លោក ចែម ម៉ឺន បាន​បន្ថែមប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​​ដូច្នេះ​ថា​៖«​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល ដែល​ចេញពី​ព្រៃ​ចូល​ចម្ការ​ធុ​រេ​ន​របស់​ប្រជាពលរដ្ឋ បាន​ទៅ​ត្រដុស​នឹង​បង្គោល​បណ្ដាញ​ចរន្តអគ្គិសនី រួច​បាន​ឆក់​ខ្សែភ្លើង និង​បាក់​បង្គោល​សង្កត់​ស្លាប់​តែម្ដង​។ សាក​សព​ដំរី មិនទាន់បាន​យកទៅ​ទុក​នៅទីណា​នោះទេ រង់ចាំ​មន្ត្រីក្រសួងបរិស្ថាន​មក​ពិនិត្យ​កោសល្យ​វិច័យ​បន្ថែមទៀត​»​។​
 
​បើតាម​លោក ចែម ម៉ឺន ដំរីព្រៃ​ប្រមាណ ៤​ទៅ​៥​ក្បាល ឧស្សាហ៍​ចេញពី​ព្រៃ​ដើរចូល​ស៊ី​ដំណាំ​ផ្លៃ​ឈើ ​ក្នុងចម្ការប្រជាពលរដ្ឋ​ជា​ញឹកញាប់​ផងដែរ ។   
 
​សូមបញ្ជាក់ថា ដំរីព្រៃ​ឈ្មោល ដែល​បាន​ស្លាប់​នេះ មាន​ទម្ងន់​ប្រមាណ ៤ ទៅ​៥​តោន ​​រស់នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ​។ ដំរី​នេះ  បាន​ស្លាប់​នៅ​ចម្ការធុ​រេ​ន ក្នុង​តំបន់​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី​យប់​រំលង​អធ្រា​ត្រចូល​ថ្ងៃទី​២២ ខែមីនា​នេះ​៕
 
 
 
 
 

Tag:
 ដំរីព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com