ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈញឹក​ញាប់​ដែល​បញ្ជាក់ថា អ្នក​កំពុង​តែមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​
22, Mar 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​បែប​ក្រហាយ​ភ្លាមៗ គាំង​សន្លាក់ និង​ហើម​ក្នុង​សន្លាក់ ជាពិសេស​សន្លាក់​ម្រាម​មេជើង​តែម្តង​។ ការធ្វើ​ទុក្ខ​ទាំងនេះ​អាច​កើតឡើង​ម្តង​ហើយ​ម្តងទៀត​បើសិនជា​មិនមាន​ការព្យាបាល​ទេនោះ​។ រយៈពេល​យូរៗ​ទៅ វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សន្លាក់ សរសៃ​ចង និង​ជាលិកា​ផ្សេងៗ​ទៀត​។ ជំងឺ​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​បំផុត​លើ​មនុស្ស​ប្រុស​។​



​អាកា​រៈ និង​រោគសញ្ញា​ញឹកញាប់​របស់​ជំងឺ​រលាក​សន្លាក់​គឺ​ការធ្វើ​ទុក្ខ​នៅពេល​យប់ ដូចជា ហើម តឹង ឡើង​ក្រហម និង​ឈឺចាប់​ដូច​គេ​ចា​ក់នៅ​ម្រាម​មេជើង​។ អ្នក​ក៏​អាច​រង​ការធ្វើ​ទុក្ខ​នេះ​នៅលើ​ប្រអប់ជើង កែងជើង ជង្គង់ ឬ​សន្លាក់​ផ្សេងៗ​ទៀត​ដែរ​។ ការធ្វើ​ទុក្ខ​ទាំងនេះ​អាចមាន​រយៈពេល​យូរ​ចាប់ពី​បី​ថ្ងៃ​ទៅ​ច្រើន​សប្តាហ៍​ទើប​បាត់​ទៅវិញ​ម្តង​។​

​ដូច្នេះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិនជា​ការឈឺចាប់​រប​ស់​ជំងឺ​នេះ​បាត់​ទៅវិញ​។ យ៉ាងណាមិញ​មូលហេតុ​ចំបង​បំផុត​ដែល​នាំ​ឲ្យ​មានការ​ធ្វើទុក្ខ​បែបនេះ​គឺ​ការកើនឡើង​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ហើយ​វា​នៅតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្លាក់​ជាច្រើន​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com