ពីនេះ ពីនោះ
ពាក្យ «​មោទនភាព​» ពុំមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​
23, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ វចនានុក្រម​សម្ដេច ជួន ណាត មានតែ​ពាក្យ​ថា «​មោទកភាព​» ។ ចំណែកឯ ពាក្យ​ថា «​មោទនភាព​» មិនមាន​នៅក្នុង​វចនានុក្រម សម្តេច ជួន ណាត នោះទេ​។​​



​យោងតាម វចនានុក្រម​សម្តេច ជួន ណាត មោទកភាព មានន័យថា ភាវៈ​នៃ​សេចក្ដីត្រេកអរ​ចំពោះ​អ្វីមួយ​។ ឧទាហរណ៍​ថា​៖«​ខ្ញុំ ពិត​ជាមាន​មោទកភាព​ណាស់ ដែល​បាន​កើតជា​ខ្មែរ​»​។

​ប្រជាពលរដ្ឋ​ខ្មែរ បាន​និយម​ប្រើប្រាស់​ពាក្យ «​មោទនភាព​» នៅ​ទូទាំងប្រទេស និង​អស់​រយៈពេល​ជាច្រើន​សម័យកាល​មកហើយ បើទោះបីជា​ពាក្យ​នេះ មិនមាន​នៅក្នុង​វចនានុក្រម​ក៏ដោយ​។ ប៉ុន្តែ គប្បី​ចងចាំ​ថា ពាក្យ​ដែល​ត្រឹមត្រូវ និង​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ គឺ «​មោទកភាព​»៕


Tag:
 មោទកភាព
© រក្សាសិទ្ធិដោយ thmeythmey.com