ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រកឃើញ​ហើយ​ទម្លាប់​ប្រចាំថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​
23, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្បែក​មនុស្ស​យើង​គឺជា​សរីរាង្គ​ដំបូង​គេ​នៃ​រាងកាយ​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ជុំវិញ​ឃើញ​អំពី​អាកា​រៈ​នៃ​ភាព​ចាស់​។ ដូច្នេះ កាលណា​អ្នកថែរក្សា​ស្បែក និង​សុខភាព​ទាំងមូល​កាន់តែច្រើន អ្នកនឹង​អាច​ទប់ស្កាត់​ភាព​ចាស់​របស់​ស្បែ​កបាន​។​



​នៅពេល​យើង​អាយុ​កាន់តែច្រើន ស្បែក​នឹងមាន​ការផ្លាស់ប្តូរ ជាពិសេស​ស្រទាប់​កូ​ឡា​ជែ​ន​សម្រាប់​ទ្រទ្រង់​ដល់​រចនាសម្ព័ន្ធ​របស់​ស្បែក​ទៅជា​រមួល ហើយក៏​ជា​អ្នកធ្វើ​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ដែរ​។ យ៉ាងណាមិញ មាន​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​អ្នក​ទំនងជា​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ហើយក៏​បណ្តាល​ឲ្យ​ស្បែក​ឆាប់​ចាស់​ដោយ​មិនដឹង​ខ្លួន​ដែរ​ដូចជា​៖

•    ប្រើ​វិធី​ជម្រះ​កោសិកា​ងាប់ៗ​លើ​ស្បែក​ច្រើន​ជ្រុល​ពេក​
•    ជក់បារី​
•    ប្រើប្រាស់​ផលិតផល​លាង​សម្អាត​ស្បែក​ដែលមាន​គ្រោះថ្នាក់​ដល់​សុខភាព​ស្បែក​
•    ចេះតែ​មិន​ប្រើ​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​
•    គេង​មិនបាន​គ្រប់គ្រាន់​
•    ហាត់ប្រាណ​មិនបាន​គ្រប់គ្រាន់​
•    មិនចេះ​ប្រើ​វិធី​គ្រប់គ្រង​ស្ត្រេ​ស​
•    មិន​លាង​សម្អាត​គ្រឿងសម្អាង​លើ​ស្បែ​កមុខ​ចេញ ជាពិសេស​ពេល​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com