ក្នុងសម័យកាលលោក Louis Van Gaal ចូលមកដឹកនាំក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ២០១៤ មានកីឡាករចំណូលថ្មីសរុប១៣រូប ត្រូវបានអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះនាំចូលមកដើម្បីពង្រឹងក្រុម នៅពេលដែលក្លិបមានមូលដ្ឋាននៅអង់គ្លេសមួយនេះធ្លាក់ទម្រង់លេងយ៉ាងគំហុគនោះ។ តែទោះជាយ៉ាងណាក៏ដោយ ការចំណាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ២៥០លានផោន ប្រហែលជាង៣១២លានដុល្លារអាមេរិក ដើម្បីទិញកីឡាករល្បីៗទាំងអស់នោះហាក់មិនសូវទទួលបានផ្លែផ្កានោះឡើយ។
ខ្សែបម្រើ Angel Di Maria ដែលលោក Van Gaal ទិញពី Real Madrid ក្នុងតម្លៃឯកត្តកម្ម ៥៩.៧លានផោន ជាង៧៤លានដុល្លារកាលពីឆ្នាំ២០១៤ មិនបានជួយអ្វីជាដុំកំភួនដល់ Man Utd ឡើយ ហើយការនាំយកកីឡាករអន្តរជាតិអាហ្សង់ទីនកមកាន់ទឹកដី Old Trafford ត្រូវបានគេមើលឃើញថាជាបរាជ័យធំជាងគេក្នុងចំណោមកីឡាករល្បីៗផ្សេងទៀតដែល Van Gaal នាំចូលមកនោះ។
ខាងក្រោមនេះជាកីឡាករទាំ១៣រូប ដែលលោក Louis Van Gaal នាំចូលកាលពីលោកនៅដឹកនាំ ហើយកីឡាករមួនចំនួនក្នុងចំណោមនោះក៏ត្រូវបានចាកចេញពីក្រុមបិសាចក្រហមខ្លះហើយដែរ។
Ander Herrera ត្រូវបានលោក Van Gaal នាំមកកាន់ទឹកដី Old Trafford ពីក្លិប Athletic Bilbao របស់អេស្ប៉ាញក្នុងតម្លៃផ្ទេជាង៣៦លានដុល្លារ។
Luke Shaw ដែលក្លិប Manchester United ទិញេពី Southampton ក្នុងតម្លៃ ជិត៣៤លានដុល្លារ។
Marcos Rojo ខ្សែការពារសញ្ជាតិអាហ្សង់ទីន ផ្លាស់មក Man Utd ពីក្លិប Sporting Lisbon ក្នុងតម្លៃជិត២០លានដុល្លារ។
Angel Di Maria ខ្សែបម្រើប្រយុទ្ធដែលផ្លាស់ពី Real Madrid មកកាន់ Old Trafford ក្នុងតម្លៃផ្ទេខ្ពស់បំផុតកាលពីឆ្នាំ២០១៤ ជាង៧៤លានដុល្លារ។
Daley Blind ខ្សែបម្រើការពាររបស់ហូឡង់ ផ្ទេពី Ajax មក Man Utd ក្នុងតម្លៃជាង១៧លានដុល្លារ។
Victor Valdes ផ្លាស់ពី Barcelona ដោយគ្មានតម្លៃខ្លួន។