អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​! ប្រៃសណីយ៍​កម្ពុជា​ទទួល​ពានរង្វាន់​គុណភាព​សេវា​ល្អ​លំដាប់​អន្តរជាតិ​ឆ្នាំ​២០១៧ នៅ​ក្រុងប៉ារីស
23, Mar 2017 , 9:29 am        
រូបភាព
​ប្រៃសណីយ៍​កម្ពុជា បន្ទាប់ពី​មាន​ភាព​លេចធ្លោ​លើ​ការកែ​ទំរង់​ស្ថាប័ន​សាធារណៈ​សេវា​ប្រៃសណីយ៍​ជាតិ ក្នុង​រយៈកាល​ជាង​៦​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អោក បូរ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ត្រូវបាន​ប្រកាស់​ជាប់​ជា​ម្ចាស់​ពានរង្វាន់​ផ្នែក​គុណភាព​ល្អ​លំដាប់​អន្តរជាតិ International Award for Quality 2017 ដែល​រៀបចំឡើង​ដោយ​ក្លិប​អ្នកដឹកនាំ​ធុរកិច្ច​ពិភពលោក នៅ​ទីក្រុង​ប៉ារីស  ប្រទេស​បារាំង ក្នុង​សណ្ឋាគារ Le Meridien Etoile នា​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៧​។​

​ការទទួលបាន​ពានរង្វាន់​លំដាប់​អន្តរជាតិ​ផ្នែក​គុណភាព​សេវា​កម្មនេះ គឺជា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់ ប្រៃសណីយ៍​
​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ជា​លទ្ធផល​នៃ​ការចូលរួម​ពី​និ​យ​ជិត​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការផ្តល់​សេវាកម្ម​កា​ន់​តែ​ល្អប្រសើរ​ដល់​អតិថិជន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អោក បូរ៉ា បន្ទាប់ពី​រាជរដ្ឋាភិបាល​តែងតាំង​ឲ្យ​មក​ដឹកនាំ​កែ​ទំរង់​ស្ថាប័ន​ប្រៃសណីយ៍​កម្ពុជា ដែល​ប្រែ​ក្លាយទៅជា​អង្គភាព​សាធារណៈ​ស្វ័​យ័​ត លើ​ផ្នែក​អាជីវកម្ម ហិរញ្ញវត្ថុ និង​បច្ចេកទេស ចាប់តាំងពី​ឆ្នាំ​២០១១​មក ដែល​ក្នុង​រយៈកាល ៦​ឆ្នាំ​កន្លងមកនេះ បាន​ប្រែ​មុខមាត់​ថ្មី ទទួលបាន​ការជឿទុកចិត្ត ពី​អតិថិជន និង​ដៃគូរ​អាជីវកម្ម ជាតិ​និង​អន្តរជាតិ ពង្រីក​វិសាលភាព​អាជីវកម្ម​កាន់តែ​ធំ​ជាង​មុន ទំនើបកម្ម​បច្ចេកទេស ICT ទាន់សម័យ បណ្តុះបណ្តាល​បុគ្គលិក​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ហើយ​បាន​បង្កើន​ប្រាក់ចំណូល​ដល់​អង្គភាព​កើន​ជា​រៀងរាល់ឆ្នាំ ដែលជា​ពិសេស​បាន​ជួយ​លើក​កំពស់​ជីវភាព​និយោជិត​មាន​កំរិត​ប្រកួតប្រជែង​ទីផ្សារ​បាន​។ ជា​លទ្ធផល​ចំណូល​អាជីវកម្ម បាន​កើនឡើង​ជាទី​កត់សំគាល់ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ ២០១១ បាន​ចំនួន ៣,៨​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៦​កើន​ចំណូល​រហូតដល់ ៩,៥​លាន​ដុល្លារ​។



​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​សហគ្រាស​ធុរកិច្ច​ជាង​១៥០ មកពី​ទ្វីប​ទាំង​ប្រាំ​នៅលើ​ពិភពលោក​ដែលមាន​ទស្សនវិស័យ​បង្កើន​គុណភាព​ផលិតផល​និង​សេវាកម្ម​ដែលជា​កត្តា​សំខាន់ ក្រាលផ្លូវ​នាំ​សហគ្រាស​ទៅរក​ភាពជោគជ័យ នៅក្នុង​សម័យកាល​សក​ល​ភាវូបនីយកម្ម ដែល​កំពុងមាន​វិសាលភាព​គ្របដណ្តប់​ក្រុមហ៊ុន​គ្រប់​ប្រភេទ ។ ពានរង្វាន់​នេះ ត្រូវបាន​បង្កើតឡើង​ទទួលស្គាល់​សហគ្រាស​ដែលមាន​ស្នាដៃ​លេចធ្លោ​ខិតខំ​បង្កើន​គុណភាព​ផលិតផល​សេវាកម្ម​ឆ្លើយ​តម្រូវការ​តាម​បរិបទ​ទីផ្សារ​សកលភាវូបនីយកម្ម ក៏ដូចជា​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ក្រុមហ៊ុន​របស់ខ្លួន ជាមួយ​ដៃគូរ​ក្នុង​ក្លិប​អ្នកដឹកនាំ​ធុរកិច្ច​ពិភពលោក​។ ជា​បន្ថែមទៀត ពិធី​នេះ​នូវ​ផ្តល់ឱកាស​ចែករំលែក​បទពិសោធន៍ និង​រៀន​បន្ថែម​ពីគ្នា​ទៅវិញទៅមក អំពី​វិធី​ដែល​នាំ​ឲ្យ​សហគ្រាស​ទទួលបាន​ជោគជ័យ​ខាង​ធុរកិច្ច​។








បន្ទាប់ពី​មានការ​កែ​ទំរង់​ស្ថាប័ន​សាធារណៈ​ប្រៃសណីយ៍​កម្ពុជា ស្ថាប័ន​នេះ​ក៏​ធ្លាប់បាន​ទទួលស្គាល់​ការដឹកនាំ​អាជីវកម្ម លំដាប់​អន្តរជាតិ ផងដែរ​៖
2017 - International Award for Quality on Excellence Services
2016 - International Award for Excellence & Leadership
2014 – UPU Best Management
2014 – UPU Certified Management Level ‘C’

( អត្ថបទ​ពាណិជ្ជកម្ម )

Tag:
 ប្រៃសណីយ៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com