ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាការដែលបញ្ជាក់ថា អ្នកត្រូវការជាតិស័ង្កសីកាន់តែច្រើនទៀត
× តើអ្នកហាក់បីដូចជាមានអារម្មណ៍ថា ឧស្សាហ៍មានជំងឺផ្តាសាយដែរទេ? តើអ្នកតែងចេះតែរត់ទៅបន្ទប់ទឹក ដើម្បីបន្ទោបង់រាកដែរទេ? តើអ្នកកំពុងតែសាំចិត្តនឹងបញ្ហាស្បែកមុខកើតមុនដែរទេ?
បើសិនជាចម្លើយសុទ្ធតែ មែន នោះ មានន័យថា អ្នកកំពុងតែមានបញ្ហាកង្វះជាតិស័ង្កសីក្នុងខ្លួនហើយ។ ដោយសារតែជាតិស័ង្កសី គឺជាអ្វីដែលកោសិកាទាំងអស់ក្នុងរាងកាយ ត្រូវការដើម្បីធ្វើការកាន់តែល្អនោះ ដូច្នេះកង្វះវត្តមានរបស់វា ឬមិនគ្រប់គ្រាន់អាចបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន។
បើសិនជាអ្នកកំពុងតែមានបញ្ហាមួយ ឬច្រើន ដូចខាងក្រោមនេះមែន វាប្រហែលជាបញ្ជាក់ថា រាងកាយមិនមានជាតិស័ង្កសីគ្រប់គ្រាន់ទេ៖
• មានការរលាកលើស្បែកច្រើនប្រភេទ ជាពិសេសហើមសន្លាក់
• កើតមុនលើស្បែកច្រើន
• មានបញ្ហាច្រើនលើស្បែក
• ជ្រុះសក់
• រាករូស
• គេងមិនលក់
• ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ដើម្បីរាងកាយទទួលបានជាតិស័ង្កសីគ្រប់គ្រាន់ឡើងវិញ យកល្អគួរតែបញ្ចូលអាហារខាងក្រោមនេះ ក្នុងរបបអាហារអ្នកទៅ៖
• អាហារសមុទ្រ
• សាច់សុទ្ធ
• គ្រាប់ផ្លែឈើ
• ផ្សិត
• សូកូឡា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com