បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍​VOA៖ និស្សិត Harpswell ថា ការងារ​ស្ម័គ្រចិត្ត​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្លួនឯង​និង​សង្គម​ទាំងមូល
23, Mar 2017 , 7:59 pm        
រូបភាព
ដោយ:
​កំណត់​និពន្ធ​៖ ការងារ​ស្ម័គ្រចិត្ត​គឺជា​ការងារ​មួយ​ដែល​យុវជន​មួយចំនួន​យល់ថា ជា​ការងារ​ឥតប្រយោជន៍​និង​ខាតបង់​ពេលវេលា​។ ប៉ុន្តែ​សម្រាប់​និស្សិត​ក្រោម​អាហារូបករណ៍ Harpswell អៀង ម៉ា​លីន ការងារ​ស្ម័គ្រចិត្ត​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន មិន​ត្រឹមតែ​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ដល់​សង្គមជាតិ​ទាំងមូល​ថែម​ទៀតផង​។

និស្សិត​វ័យ​២២​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​សិក្សា​នៅ​សាកលវិទ្យាល័យ Bowdoin College សហរដ្ឋអាមេរិក ក្រោម​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​រយៈពេល​១​ឆ្នាំ លើ​ជំនាញ​ភាពជា​អ្នកដឹកនាំ​និង​សេដ្ឋកិច្ច​។ កញ្ញា ម៉ា​លីន ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង បានទទួល​អាហារូបករណ៍ Harpswell តាំងពី​កញ្ញា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​កម្ពុជា​ផ្នែក​ហិរញ្ញវត្ថុ​និង​ធនាគារ​ម្ល៉េះ​។ កាលពី​វិស្សមកាល​រដូវរងា កញ្ញា​បាន​អញ្ជើញ​មកដល់​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី Washington ដើម្បី​ផ្តល់​បទសម្ភាសន៍​អំពី​អត្ថប្រយោជន៍​នៃ​ការងារ​ស្ម័គ្រចិត្ត​។

សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង នាង ហុង ចិន្តា នៃ VOA ជាមួយនឹង កញ្ញា អៀង ម៉ា​លីន នេះ ដូចតទៅ​៖





​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com