អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សាម​សុង​ប្រកាស​ប្រមូល Galaxy Note 7 ត្រឹម​ថ្ងៃទី ៣១ មីនា​
23, Mar 2017 , 3:48 pm        
រូបភាព
​ក្រុមហ៊ុន​សាម​សុង​សូម​ប្រកាស​ជូនដំណឹង​សារជាថ្មី​ម្តងទៀត​ដល់​អតិថិជន Galaxy Note7 ទាំងអស់​ថា កម្មវិធី​ប្តូរ Galaxy Note 7 យក​ទឹកប្រាក់​វិញ នឹង​បន្ត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា​ខាងមុខនេះ​តែប៉ុណ្ណោះ​។

​នៅក្នុង​ប្រទេស​កម្ពុជា អតិថិជន Galaxy Note7 អាច​យក​ទូរ​សព្ទ​មក​ប្តូរ​យក​ទឹកប្រាក់​ដែល​ខ្លួន​បាន​ទិញ​។

​កម្មវិធី​នេះ​នឹង​បន្ត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ នេះ​ប៉ុណ្ណោះ នៅ​គ្រប់​ហាង​ទំនើប​សាម​សុង​ដែល​នាំចូល​ផលិតផល​សាម​សុង​ផ្លូវការ​នៅ​កម្ពុជា​។​

1.​    ​សម្រាប់​អតិថិជន​ដែល​បាន​ទិញ​ពី​ហាង​ទំនើប​សាម​សុង​Apsara, KLD ឬ Nika ដែលជា អ្នក​នាំចូល​ផ​លិ​ផល​សាម​សុង​ផ្លូវការ   សូម​អញ្ជើញ​ទៅកាន់​ហាង​ទំនើប​សាម​សុង KLD  ទល់មុខ​អាគារ​ភ្នំពេញ​ថៅ​វើ  ហាង​ទំនើប​សាម​សុង Apsara   នៅ​ជិត​ផ្សារ​ដេប៉ូ ឬ ហាង​ទំនើប​សាម​សុង Nika ជិត​ស្តុ​ប​បូកគោ​។​



2.​    ​សម្រាប់​អតិថិជន​ដែល​មិនបាន​ទិញ​ពី​ហាង​ទំនើប​សាម​សុង Apsara, KLD ឬ Nika សូម​អញ្ជើញ​ទៅកាន់​ហាង​ដែល​លោកអ្នក​បាន​ទិញ​ដើម្បី​ទទួលបាន​ការសម្របសម្រួល ពី​ហាង​ទាំងនោះ​សម្រាប់​កម្មវិធី​នេះ​។​



​ក្រុមហ៊ុន​សាម​សុង «​សូម​អភ័យទោស​ដោយ​សុច្ច​ចិត្ត​ចំពោះ​ការលំបាក​ដល់​អតិថិជន និង​ដៃគូ​នានា ហើយ​ក្រុមហ៊ុន​សូម​លើកទឹកចិត្ត​ដល់​អតិថិជន Galaxy Note7 ទាំងអស់​ចូលរួម​ជាមួយ​កម្មវិធី​នេះ​។​»

​គួរ​បញ្ជាក់ថា ដើម្បី​សុវត្ថិភាព​របស់​អតិថិជន ក្រុមហ៊ុន​សាម​សុង​បាន​ឈប់​លក់ និង​ដូរ ព្រមទាំង​សម្រេចចិត្ត​ឈប់​ផលិត Galaxy Note7 តែម្តង​។ អតិថិជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែល​បាន​ដូរ​ថ្មី គួរ​បិទ​ទូរ​សព្ទ និង​ឈប់​ប្រើប្រាស់​បន្ត ហើយ​ទទួលយក​អត្ថប្រយោជន៍​ពី​ការដូរ​យក​ទូរ​សព្ទ​សាម​សុង​ថ្មី​ជាមួយ​ទឹកប្រាក់​បន្ថែម ឬ​ប្តូរ​យក​ទឹកប្រាក់​វិញ​។​

( អត្ថបទ​ពាណិជ្ជកម្ម )

Tag:
 Samsung
© រក្សាសិទ្ធិដោយ thmeythmey.com