កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា ទៅដល់​ទីក្រុង​អា​ម៉ាន់ ប្រទេស​ហ្សកដានី​ហើយ​
24, Mar 2017 , 11:05 am        
រូបភាព
រូបភាព ពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាព ពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
​ក្រុមកីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ទៅដល់​ទីក្រុង​អា​ម៉ាន់ ប្រទេស​ហ្សកដានី​ហើយ​ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ជំនួប​ជើង​ទីមួយ​រវាង ជម្រើសជាតិ​កម្ពុជា ជាមួយ​ហ្សកដានី​ នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នា​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ មានន័យថា​ក្រុម​គោព្រៃ​កម្ពុជា​អាច​សម្រាក និង​ធ្វើការ​ហ្វឹកហាត់​បាន​រយៈ​ពេល​យូរ រហូតដល់​ទៅ​៤​ថ្ងៃ មុន​ការប្រកួត​។​




​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្សកដានី​៖

​អ្នកចាំទី​៖ អ៊ុំ សេរី​រត្ន​ន៍ (​ការពារជាតិ​), កែវ សុខ​សិលា (​ភ្នំពេញ​ក្រោ​ន​), អោម ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​) 
 
​ខ្សែការពារ​៖ ណុប តុលា (​ព្រះខ័ន​រាជ​ស្វាយរៀង​), ឆុំ ពិសា (​ភ្នំពេញ​ក្រោ​ន​), សឿ​យ វិ​សាយ (​ព្រះខ័ន​រាជ​ស្វាយរៀង​), សរ ពិសិដ្ឋ (​ការពារជាតិ​), សឿត បារាំង (​ភ្នំពេញ​ក្រោ​ន​), ពុំ តុលា (​ការពារជាតិ​), រស់ សំអឿន (​បឹងកេត​អង្គរ​), សំអឿន ពិដោរ (​ព្រះខ័ន​រាជ​ស្វាយរៀង​)
 
​ខ្សែបម្រើ​៖ ប៊ិន ធា​រី (Krabi FC), ហូ​យ ផល្លី​ន (​ព្រះខ័ន​រាជ​ស្វាយរៀង​), ច្រឹង ពលរដ្ឋ (​ការពារជាតិ​), សុះ ស៊ូ​ហា​ណា (​ណាហ្គា​វើ​ល​), ទិ​ត្យ ឌី​ណា (​នគរបាលជាតិ​), ប្រាក់ មុន្នី​ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​) 
 
​ខ្សែប្រយុទ្ធ​៖ ចាន់ វឌ្ឍនាកា (Fujieda MYFC), អុល រ៉ាវី (​នគរបាលជាតិ​), ឃួន ឡា​បូ​រ៉ាវី (​បឹងកេត​អង្គរ​), កែវ សុខ​ផេង (​ភ្នំពេញ​ក្រោ​ន​), ឆេង ម៉េង (​ណាហ្គា​វើ​ល​), សួង វិ​រៈ (​ណាហ្គា​វើ​ល​)​។​
 







Tag:
 ​បាល់ទាត់​
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com