កីឡាជាតិ
ជាតិ
Asean Dream Football៖ U15 កម្ពុជា​ហាលអាវ ក្រោម​ថ្វី​ជើង​ក្រុម U14 វៀតណាម​
24, Mar 2017 , 2:43 pm        
រូបភាព
 
​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ (U15) ចាញ់​ក្រុម PVF Vietnam របស់​ប្រទេស​វៀតណាម ក្នុង​លទ្ធផល ៣-១ ក្នុង​វគ្គ​១២​ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍​ពានរង្វាន់ U14 Asean Dream Football Tournament ២០១៧ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែមីនា​នេះ​ក្នុង​ទីក្រុង​បាងកក​។​


​ក្រោយ​សម្រាក​មួយថ្ងៃ បន្ទាប់ពី​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​៥​ប្រកួត អស់​រយៈ​៣​ថ្ងៃ​កន្លងមក​នោះ ក្រុម​ថ្នាល​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​បាន​បន្ត​ទៅលេង​ក្នុង​វគ្គ​១២​ចុងក្រោយ​នៅ​ព្រឹក​ម៉ោង ១១:៣០​នាទី​ព្រឹក​មិញ​នេះ ប៉ុន្តែ​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ក្លិប​យុវជន​មកពី​វៀត​ណាម PVF Vietnam ដោយ​លទ្ធផល ៣-១​។​
 
​សូមបញ្ជាក់ថា ពានរង្វាន់ U14 Asean Dream Football Tournament ២០១៧ ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២០​មីនា រហូតដល់ ថ្ងៃទី ២៦ មីនាឆ្នាំ​២០១៧ នាទី​ក្រុង​បាងកក​ប្រទេស​ថៃ ដោយ​ចែកចេញជា​៤​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៦​ក្រុម​។ ក្រុមបាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ ស្ថិតនៅក្នុង​ពូ​ល D ដែល​ត្រូវ​ជួប​ក្រុម Ubon umt Thailand របស់​ថៃ Bangkok Chistian College (​ថៃ​) Songkhla Sport Association (​ថៃ​) Suhanburi FC (​ថៃ​) និង​TOKYO Verdy (​ជប៉ុន​)៕






Tag:
 បាល់ទាត់​
  U15
© រក្សាសិទ្ធិដោយ thmeythmey.com