ពីនេះ ពីនោះ
ការសរសេរ គឺ «តុ» តែពលរដ្ឋខ្មែរទូទៅ បែរជាអានថា «តុក» ទៅវិញ
× ភ្នំពេញ៖ ពាក្យ «តុក» មិនមាននៅក្នុងវចនានុក្រមសម្តេច ជួន ណាត នោះទេ។ ពាក្យដែលត្រឹមត្រូវ គឺ «តុ»។
វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថា «តុ» គឺជាប្រដាប់មានជើងសម្រាប់ទ្រ អ្វីមួយ។ ឧទាហរណ៍ថា តុសរសេរ។
ទោះជាពាក្យ «តុ» ជាពាក្យដែលត្រឹមត្រូវ និងមាននៅក្នុងវចនានុក្រមសម្តេច ជួន ណាត ក៏ពិតមែន ប៉ុន្តែ ពលរដ្ឋខ្មែរទូទៅ មិនសូវនិយាយនោះទេ។ ប្រជាពលរដ្ឋខ្មែរ បែរជាធ្លាប់មាត់និយាយថា «តុក» ទៅវិញ។
នៅមានពាក្យផ្សេងទៀត ដែលប្រជាពលរដ្ឋខ្មែរ និយាយ ខុសពីការសរសេរ ដូចជាពាក្យ «ឧទ្ធរណ៍ ជាដើម។ ប្រជាពលរដ្ឋខ្មែរ មិននិយាយពាក្យ «ឧទ្ធរណ៍» ថា «អ៊ុត-ធ» ទេ តែបែរជា និយាយថា «អ៊ុត-ទ» ទៅវិញ។
ដើម្បីរក្សាតម្លៃអក្សរសាស្ត្រជាតិ ឲ្យគង់វង្ស ប្រជាពលរដ្ឋខ្មែរគ្រប់រូប គប្បីប្តូរពីទម្លាប់ក្នុងការនិយាយពាក្យដែលខុសឆ្គង ឲ្យទៅជាត្រឹមត្រូវ ឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com