ជាតិ
ក្រសួងទេសចរណ៍គ្រោងរៀបចំបុណ្យនៅខេត្តជាប់បឹងទន្លេសាប បុណ្យស្រូវ និង បុណ្យដំរី
× ស្ទឹងត្រែង៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអុនរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រៅពីការរៀបចំបុណ្យទន្លេនៅខេត្តស្ទឹងត្រែងលើកទី៣ ពោល គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនានេះ ក្រសួងទេសចរណ៍គ្រោងរៀបចំបុណ្យនៅតាមខេត្តជាប់ទន្លេ និងបឹងទន្លេសាប ព្រមទាំងខេត្តមួយចំនួនទៀត ដែលមានទីតាំងជាប់ស្ទឹង បឹង ឬទន្លេផ្សេងទៀតផងដែរ។
លោកបានអះអាងថា ក្រសួងក៏គ្រោងរៀបចំបុណ្យស្រូវ និងបុណ្យដំរីបន្ថែមទៀត ដើម្បីលើកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌នៅកម្ពុជា។ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានបង្ហើបថា ខេត្តបន្ទាប់ដែលជាគោលដៅនៃបុណ្យទន្លេលើកទី៤ គឺខេត្តកំពង់ឆ្នាំង ឬខេត្តកណ្តាល។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មាននៃគេហទំព័រថ្មីៗ ជាមួយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ខាងក្រោមនេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com