អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Fillon ចោទថា លោក ហូ​ឡង់ ទម្លាយ​ឯកសារ​សម្ងាត់​ដើម្បី​កុំ​ឲ្យ​លោក​ឈ្នះ​តំណែង​ប្រធានាធិបតី​
25, Mar 2017 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
​បេក្ខជន​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង (Francios Fillon) ចេញមុខ​ចោទប្រកាន់ថា​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ជា​អ្នក​នៅ​ពីក្រោយ​ការ​បែកធ្លាយ​ឯកសារ​ស៊ើបអង្កេត​រឿងអាស្រូវ​បង្កើត​ការងារ​ក្លែង​ក្លាយជា​ជំនួយការ​សមាជិកសភា​សម្រាប់​កូន​និង​ប្រពន្ធ​របស់លោក​។ លោក​ហាក់​ព្យាយាម​បង្វែរ​ការចាប់អារម្មណ៍​របស់​ប្រជាជន​បារាំង​ចំពោះ​រឿងអាស្រូវ​លោក ហើយ​បែរជា​បន្ទោស​ថា​អ្នកដទៃ​ព្យាយាម​ធ្វើ​ឲ្យ​លោក​ធ្លាក់​ប្រជាប្រិយភាព​វិញ​។​



​សំណុំរឿង​បេក្ខជន​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង កាន់តែ​ចម្រូងចម្រាស​ខ្លាំង​នៅ​សប្តាហ៍​នេះ ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​មួយចំនួន​ចុះផ្សាយ​របាយការណ៍​បែកធ្លាយ​ពាក់ព័ន្ធ​ការស៊ើបអង្កេត​រឿងអាស្រូវ​ជួល​ភរិយា​និង​កូន​ជា​ជំនួយការ​។ រឿងចម្រូងចម្រាស​នោះ​គឺ​លោក ហ្វ្រ​ង់​ស័​រ ហ្វី​យ៉ុង បាន​ចោទថា ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ជា​អ្នក​នៅ​ពីក្រោយ​ការទម្លាយ​ឯកសារ​ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​ប្រជាប្រិយភាព​ទៅវិញ​។ វា​ប្រៀបដូចជា​ការ​បង្វែរ​ឲ្យ​សាធារណជន​បារាំង​ទៅ​ចាប់អារម្មណ៍​លើ​អ្នក​ទម្លាយ ជាជាង​ផ្តោតលើ​កំហុស​ពិតប្រាកដ​របស់​លោក​ទៅវិញ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ France 2 TV លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង បាន​បន្ទោស​ប្រធានាធិបតី​បារាំង និង​បេក្ខជន​ប្រធានាធិបតី Emanuel Macron ចំៗ​ចំពោះ​ការបន្ត​បែកធ្លាយ​ព័ត៌មាន​ពាក់ព័ន្ធ​រឿងអាស្រូវ​របស់លោក​នោះ​។  លោក​បញ្ជាក់ថា រាល់​ការ​បែកធ្លាយ​ព័ត៌មាន​ទាំង​អម្បាលម៉ាន​សុទ្ធតែ​មានការ​រៀបចំ​ដើម្បី​ប្រឆាំង​លោក​។

​ពេល​ចោទ​សួរថា តើ​អ្នកណា​គេ​ប្រាក​ដដែល​រៀបចំ​នោះ លោក ហ្វី​យ៉ុង បាន​ឆ្លើយតប​ឥតមាន​ស្ទាក់ស្ទើរ​ថា វា​ពាក់ព័ន្ធ​មន្ត្រី​រដ្ឋ ហើយ​លោក​ហៅ​ឈ្មោះ​លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ និង លោក Emanuel Macron ផងដែរ​។ លោក​ពន្យល់ថា គេ​នាំគ្នា​ធ្វើបែបនេះ​ដើម្បី​ធានាថា វា​នឹង​គ្មាន​បេក្ខជន​មកពី​បក្ស​សា​ធារ​ណេ​រដ្ឋ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឡើយ​។

​តាមពិតទៅ កាលពី​ចុង​ឆ្នាំមុន លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ ហើយ​គេ​វាយតម្លៃថា​លោក​អាច​ឈ្នះឆ្នោត​ប្រធានាធិបតី​ទៀត​។  ប៉ុន្តែ​ក្រោយមក លោក​ប្រឈមមុខ​នឹង​ការចោទប្រកាន់ថា​បាន​បង្កើត​ការងារ​ក្លែង​ក្លាយជា​ជំនួយការ​សមាជិកសភា​សម្រាប់​កូន​និង​ភរិយា​ខ្លួន​ដើម្បី​កិបកេង​លុយ​រដ្ឋ​។
​បន្ទាប់ពី​បែកធ្លាយ​រឿង​ធ្លាយ​អាស្រូវ​នេះ លោក​បាន​ធ្លាក់ចុះ​ប្រជាប្រិយភាព​ហើយ​ធ្លាក់​មក​លេខ​រៀង​ទី​បី បន្ទាប់ពី​បេក្ខជន​ឯករាជ្យ​លោក Emanuel Macron  និង​លោកស្រី​ប្រធាន​បក្ស​ស្តាំនិយម​ជ្រុល Marine Le Pen វិញ​។

​យ៉ាងណាមិញ បន្ទាប់ពី​មានការ​ចោទប្រកាន់​លោក​ទាំង​ទទឹងទិស​បែបនេះ លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដែល​ជិត​ផុត​អាណត្តិ​នោះបាន​ចេញមុខ​បកស្រាយ​វិញ​ដែរ​។ លិខិតផ្លូវការ​ចេញពី​វិមាន​ប្រធានាធិបតី​បារាំង​បាន​ទាត់ចោល​សម្តី​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង ហើយ​ចាត់ទុកថា​ការលើកឡើង​នេះ​ខុស​ទាំងស្រុង​។​

«​សម្តី​របស់លោក ហ្វី​យ៉ុង ដែល​បន្ថែម​លើ​ការ​បែកធ្លាយ​រឿង​ស៊ើបអង្កេត​កាលពី​សប្តាហ៍​មុន​នោះ គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​មានរឿង​ច្របូកច្របល់​ខ្លាំង​សម្រាប់​ការឃោសនាបោះឆ្នោត​។​


Tag:
 Francios Fillon
  ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​
  Emanuel Macron
  Marine Le Pen
© រក្សាសិទ្ធិដោយ thmeythmey.com