ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការលាងសម្អាតដបទឹកដោះគោទារក គួរតែ...
× ជាតិជាទារកតូចៗពិតជាប្រឈមខ្ពស់ណាស់នឹងការបង្ករោគ ដូច្នេះរបៀបនៃការលាងសម្អាតកំប៉ុងទឹកដោះគោរបស់ពួកគេគួរតែធ្វើយ៉ាងណាឲ្យបានល្អ និងស្អាតផងទើបអាចចៀសវាងការបង្ករោគលើពួកគេបាន។ យកល្អគួរតែធ្វើដូចខាងក្រោមនេះនៅពេលលាងសម្អាតដបទឹកដោះគោរបស់ទារក៖
ចូរទុកដាក់ ដបទឹកដោះគោ គ្រប់ដប ក្បាលដប និងសម្ភារៈពាក់ព័ន្ធក្នុងកន្លែងដែលស្អាត និងក្តៅ ជាពិសេសត្រូវលាងសម្អាតជាមួយទឹកសាប៊ូគ្រប់ពេលប្រើប្រាស់រួច។
ចូរប្រើច្រាស់ពិសេសសម្រាប់លាងដបទឹកដោះគោពីខាងក្នុង និងខាងក្រៅគ្រប់ដបទាំងអស់ បន្ទាប់មក ចូរប្រើទឹកលាងជម្រះឡើងវិញ។
ចូរលាងក្បាលដបជាមួយនឹងច្រាស់ពិសេស និងប្រាកដថា អ្នកបានស្រុះទឹកក្តៅសម្លាប់មេរោគ និងជម្រះស្នាមប្រឡាក់ទឹកដោះគោស្អាតហើយ។
ក្រោយពីលាងសម្អាតរួច ចូរទុកដបទាំងនោះឲ្យស្ងួតក្នុងកន្លែងពិសេសរបស់វា។
ចូរប្រាកដថា អ្នកមានដបទឹកដោះគោច្រើនសម្រាប់ប្រើឆ្លាសគ្នា ព្រោះដបទឹកដោះគោដែលប្រើរួចហើយ មិនគួរណាប្រើម្តងទៀតឡើយបើសិនជាមិនបានលាងសម្អាតជាមួយសាប៊ូ និងស្រុះទឹកក្តៅរួច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com