ជាតិ
ទៅលេង​បុណ្យ​ទន្លេ​នៅ​ស្ទឹងត្រែង បើ​ជួប​បញ្ហា​សូម​ទូរ​សព្ទ​ទៅកាន់​...
25, Mar 2017 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​លេខ​ទូរ​សព្ទ ៧​ខ្សែ ឲ្យ​ប្រជាពលរដ្ឋ​ទាក់ទង ដើម្បី​រាយការណ៍​មុខសញ្ញា​ចោរលួច ឆក់ ដាក់​ថ្នាំ​សណ្តំ ឬ​ករណី​ផ្សេងៗ​ទៀត ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ រយៈពេល​៣​ថ្ងៃ ក្នុង​ខេត្តស្ទឹងត្រែង​។​



​ដើម្បី​សុវត្ថិភាព និង​បង្កើន​ការប្រុងប្រយ័ត្ន ដល់​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​បុណ្យ​ទន្លេ អគ្គស្នងការ​នគរបាល​ជាតិ បានបង្ហាញ​លេខ​ទូរ​សព្ទ​ប៉ូលិស​ទាំង ៧​ខ្សែ ២៤/២៤​ម៉ោង រួមមាន ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤​។ ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ ប្រព្រឹត្តឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤-២៥-២៦ ខែមីនា ឆ្នាំ​២០១៧ នា​ខេត្តស្ទឹងត្រែង​៕


Tag:
 បុណ្យ​ទន្លេ​
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com