ពីនេះ ពីនោះ
ចិញ្ចឹម​ឆ្កែ គួរតែ​ចេះ​គិត​!
25, Mar 2017 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ភុជង្គលីលា​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​



​នេះ​ថ្លែង​ពី​រឿង​ម្ចាស់​ឆ្កែ​    ​ខ្លះ​មិន​មើលថែ​    ​ឃើញតែ​បណ្តោយ​។​

​ទោះ​យប់​ឬ​ថ្ងៃ​ក៏ដោយ​    ​ច្រកទ្វារ​មុខក្រោយ​    ​ខ្លះ​លែង​មិន​ខ្វល់​។​
​ខ្លះ​ដេញ​ខាំ​គេ​តាម​ថ្នល់​    ​ចុះ​អាចម៍​បែក​វ៉​ល់​    ​កែង​ថ្នល់​សួនច្បារ​។​

​ម្ចាស់​ខ្លះ​គេ​ប្រាប់​ស្តីថា​    ​ស្រាប់តែ​ឡូឡា​    ​ជេរ​ថា​គេឯង​។​
​មាន​ខ្លះ​មិនចេះ​គិតក្រែង​    ​ឆ្កែ​ខាំ​គេ​ស្តែង​    ​    ​ធ្វើ​ឯង​មិនដឹង​។​

​ម្ចាស់​ឆ្កែ​ខ្លះ​បែរជា​ខឹង​    ​    ​ថា​ពេល​ថ្មើ​ហ្នឹង​    ​ម្តេច​ប្រឹង​ដែរ​ទៀត​?
​មាន​ខ្លះ​បែប​ខ្វះ​មាយា​ទ​    ​លែង​ខ្វល់​រាប់​ញាតិ​    ​ព្រោះតែ​សុនខ​។

​មិន​ខ្វល់​ដល់​ភាពកក្វក់​    ​អ្នក​ខាងគេ​ខ្នក់​    ​សម្លក់សម្លឹង​។​
​អាចម៍​នោម​ក្លិន​ដល់​គេ​ខឹង​    ​នៅ​ធ្វើ​មិនដឹង​    ​    ​ថា​ចឹ​ង​ខុស​ដែរ​?

​គួរ​គិត​ឡើងវិញ​ម្ចាស់​ឆ្កែ​    ​រស់នៅ​ក្រុង​ស្រែ​    ​គួរតែ​គិតដល់​។​
​សួនច្បារ​សាលា​ផ្លូវថ្នល់​    ​កុំ​ឲ្យ​គេ​ខ្វល់​    ​    ​ព្រោះតែ​ឆ្កែ​យើង​៕
    ​   

© រក្សាសិទ្ធិដោយ thmeythmey.com