ពីនេះ ពីនោះ
មហាជនក្លាយជាឆ្មាំតាមដានបក្សក្នុង និងក្រៅរដ្ឋាភិបាល…
× ភ្នំពេញ៖ កាលពីពេលមុន ប្រសិនបើគេនិយាយពី Check balance ជាមួយរដ្ឋាភិបាល គេច្រើននិយាយតែពីអំណាចរបស់រដ្ឋសភា តុលាការ សារព័ត៌មាន ឬបក្សប្រឆាំង(បក្សក្រៅរដ្ឋាភិបាល)។ តែនៅពេលនេះ អំណាចរបស់មហាជនហាក់បីដូចជាងើបឡើងតតាំង តស៊ូមតិជាមួយរដ្ឋាភិបាលលើបញ្ហាអ្វីមួយ។ ហើយការតស៊ូមតិនោះទៀតសោត មហាជនបានធ្វើឡើងតាមរយៈបណ្តាញសង្គម។ បើផ្អែកលើទិដ្ឋភាពជាក់ស្តែងមួយផ្នែកណាមួយនោះ មហាជនបាន និងកំពុងដាក់សម្ពាធលើរដ្ឋាភិបាលលើចំណុចណាដែលរដ្ឋាភិបាលមិនបានសម្រេចតាមទិសដៅរបស់ខ្លួន។ ដើម្បីឲ្យគេចផុតពីការរិះគន់របស់មហាជន រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅតែពីដោះស្រាយជាបណ្តើរៗនូវអ្វីដែលជាតម្រូវការរបស់មហាជន៕
© រក្សាសិទ្ធិដោយ thmeythmey.com