ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា សរសើរតំបន់អេកូទេសចរណ៍ជីផាត
25, Mar 2017 ,
10:19 am
រូបភាព
រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា
×
ដោយ:
លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងសរសើរពីការវិវត្តន៍នៃតំបន់អេកូទេសចរណ៍ជីផាត ខេត្តកោះកុង របស់ប្រទេសកម្ពុជា។ លោក Heidt បានធ្វើដំណើរទៅកាន់ខេត្តកោះកុង ជាលើកដំបូង កាលពីសប្តាហ៍មុន និងជាខេត្តចុងក្រោយគេ ក្នុងចំណោមខេត្តក្រុងទាំង២៥ ដែលលោកបានទៅ បន្ទាប់ពីមកដល់កម្ពុជា នៅចុងឆ្នាំ២០១៥ ។
លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានទៅដល់ខេត្តកោះកុង ជាលើកដំបូងកាលពីសប្តាហ៍មុន។ កោះកុង ជាខេត្តចុងក្រោយគេក្នុងចំណោមខេត្តក្រុងទាំងអស់របស់កម្ពុជា ដែលលោកបានទៅ ចាប់តាំងពីបានមកដល់ប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៥ ។
លោក Heidt បានរៀបរាប់ពីដំណើរទស្សនកិច្ចនោះ នៅក្នុងហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដូច្នេះថា៖ «ខ្ញុំរីករាយណាស់ ដែលបានឃើញខេត្តកោះកុង កំពុងតែវិវត្តន៍ទៅជាមជ្ឈមណ្ឌលអេកូទេសចរណ៍នៅកម្ពុជា។ យើងបានទៅដល់តំបន់អេកូទេសចរណ៍ជីផាត ដែលបច្ចុប្បន្នបានទាក់ទាញអ្នកទេសចរ ប្រមាណ៥០០នាក់ក្នុង១ខែ និងការផ្តល់មធ្យោបាយធ្វើដំណើរ រួមនឹងកម្មវិធីមើលសត្វព្រៃផង»។
សម្រាប់លោក ឯកអគ្គរដ្ឋទូតរូបនេះ ភាពទាក់ទាញរបស់ខេត្តកោះកុង ក៏ដូចជាតំបន់អេកូទេសចរណ៍ជីផាត់ គឺជាជោគជ័យនៃការសហការរវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងអាជ្ញាធរមូលដ្ឋាន ក្នុងការអភិរក្សសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញខាងត្បូង។ បន្ថែមពីនេះ លោក William A.Heidt ក៏បានថ្លែងសរសើរចំពោះមន្ត្រីឧទ្យានុរក្សនៅស្នាក់ការស្រែអំបិល និងស្ទឹងព្រាត់ ដែលកំពុងបំពេញការងារដ៏លំបាក និងគ្រោះថ្នាក់ ក្នុងការការពារសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញខាងត្បូងនេះ សម្រាប់អ្នកជំនាន់ក្រោយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
William Heidt
ជីផាត
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម