ពីនេះ ពីនោះ
ក្រម​ង៉ុ​យ​៖ កូនៗ​ខ្មាសអៀន​សំពះ​ម៉ែឪ តែ​អ្នកដទៃ​អាច​សំពះ​យ៉ាង​រម្យទម
12, Mar 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ច្បាប់​កេរ្តិ៍​កាល​ថ្មី​ដែលជា​ស្នាដៃ​របស់​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ បាន​បែងចែក​កូន​ជា​៣​ប្រភេទ គឺ​អវជាតបុត្រ អនុជាតបុត្រ និង​អតិជាតបុត្រ​។ អនុជាតបុត្រ គឺ​មានន័យថា កូន​ល្អ កូន​ចេះ​ស្តាប់បង្គាប់​ឪពុកម្តាយ​។ អតិជាតបុត្រ គឺ​កូន​ល្អ​វិសេសវិសាល​។ ចំណែក អវជាតបុត្រ គឺជា​កូន​មិនល្អ​។ ក្រៅពី​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ឪពុកម្តាយ​ពិបាកចិត្ត អវជាតបុត្រ ក៏​អៀនខ្មាស​ក្នុងការ​លើកដៃ​សំពះ​ឪពុកម្តាយ ដែលជា​អ្នកមានគុណ​របស់ខ្លួន​ផងដែរ​។


   
[…]​អវជាតបុត្រ​    ​    ​    ​ខូច​បំផុត​តាំងពីក្មេង
​ប្រព្រឹត្ត​ព្រើល​ផ្សេងៗ     ​    ​បើ​លេង​អ្វី​ស្តី​មិន​ស្តាប់​។

​មិន​ស្តាយ​ជាតិ​កំណើត     ​    ​ល្ងង់​ស្លុត​ស្លើត​ដល់​ចាស់​ស្លាប់​
​ត្រឹមត្រូវ​មិនសូវ​ស្តាប់     ​    ​ព្រួយ​គេ​ប្រាប់​ទាំងយប់​ថ្ងៃ​។​

​ម៉ែឪ​មានគុណ​ណាស់     ​    ​មិន​សំពះ​ខ្មាសអៀន​ដៃ​
​បើ​អ្នក​ក្រៅ​ដទៃ     ​    ​    ​វិស័យ​សោះ​សំពះ​បាន​។​

​ឆ្លើយ​បាទ ចាស ចាំ​ខ្ញុំ     ​    ​រាប​រម្យទម​និង​សន្តាន​
​ម៉ែឪ​ឯង​ក្នុងឋាន     ​    ​ហ៊ាន​ឆ្លើយ​អី​អញ​អឺ​អើ​។​[…]  

​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» ការផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ឆ្នាំ​១៩៧២   


Tag:
 ក្រម​ង៉ុ​យ
© រក្សាសិទ្ធិដោយ thmeythmey.com