អន្តរជាតិ
ចិន​នឹង​លក់​នាវាចម្បាំង​ទៅ​ឲ្យ​ម៉ាឡេស៊ី​
26, Mar 2017 , 9:43 am        
រូបភាព
ដោយ: VOA
​កិច្ចព្រមព្រៀង​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុងការ​ទិញ​កង​នាវាចម្បាំង​ផលិត​ក្នុងប្រទេស​ចិន និង​ការបង្កើន​ការ​យាមល្បាត​ប្រឆាំងនឹង​ការ​ជ្រៀតចូល​ដោយ​ចិន​បាន​គូសបញ្ជាក់​ភាពសាំញ៉ាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ និង​ជា​សញ្ញា​បង្ហាញ​កំណើន​កង្វល់​អំពី​ការការពារ​ជាតិ​។​



​ពួក​មន្ត្រី​នៃ​ប្រទេស​នេះ​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ពី​សមុទ្រ Sulu ទៅខាង​លិចទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា បាន​និយាយ​កាលពី​ខែវិច្ឆិកា​ថា ពួកគេ​នឹង​ទិញ​នាវាចម្បាំង​ធុន Littoral ផលិត​ក្នុងប្រទេស​ចិន​ចំនួន​បួន​គ្រឿង​។​

​ពួក​អ្នកវិភាគ​និយាយថា នាវា​ទាំងនេះ​នឹង​ជំនួស​នាវា​៥០​គ្រឿង​នៃ​កង​នា​វី​នៃ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ការពារ​ដែនទឹក​ពី​ការគំរាមកំហែង​មួយចំនួន​។ នៅក្នុង​បណ្តា​ការគំរាមកំហែង​ទាំងនេះ​មានការ​គំរាមកំហែង​មកពី​ប្រទេស​ចិន​ដែល​បាន​ប្រកួតប្រជែង​ជាមួយ​ម៉ាឡេស៊ី​ក្នុងការ​ទាមទារ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក Ibrahim Suffian ប្រធាន​កម្មវិធី​នៃ​ក្រុម​ស្ទង់​មតិ​នៅ​មជ្ឈមណ្ឌល Merdeka មាន​មូលដ្ឋាន​ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ​បាន​និយាយថា «​លោកនាយក​រដ្ឋមន្ត្រី​បានប្រកាស​អំពី​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​កាលពី​ឆ្នាំទៅ​មិញ​ដើម្បី​ទិញ​នាវា​បែប Littoral បួន​គ្រឿង​។ កាលពី​អតីតកាល​កងយោធពល​នៃ​ប្រទេស​ម៉ាឡេស៊ី​តែងតែ​ទិញ​សព្វាវុធ​ពី​ពួក​ប​ស្ចឹ​ម​ប្រទេស​ដូច​ជាស​.​រ​.​អា ប្រទេស​អង់គ្លេស ឬ​ប្រទេស​បារាំង​ជាដើម ដូច្នេះ​ការទិញ​នាវា​ទាំងនេះ​ពី​ប្រទេស​ចិន​កំណត់​ការចាកចេញ​ពី​ការ​ធ្លាប់ធ្វើ​ពី​ពេលមុនៗ​»៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com