ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ និង​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់ មួយណា​ល្អ​ជាង​?
26, Mar 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​គិតថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ មាន​សារៈប្រយោជន៍ និង​ផ្តល់​សារធាតុចិញ្ចឹម ដូចគ្នា​ទៅនឹង​ការ​ញ៉ាំ​ផ្លែឈើ​ផងដែរ ប៉ុន្តែ ការគិត​បែបនេះ មិន​ត្រឹមត្រូវ​នោះទេ ពីព្រោះ​សារធាតុចិញ្ចឹម និង​វីតាមីន​មួយចំនួន ត្រូវបាន​កាត់បន្ថយ​។​



​សារធាតុ​សរសៃ​មាន​ច្រើន​នៅក្នុង​សាច់​ផ្លែឈើ ដូច្នេះ ការ​ញ៉ាំ​តែ​ទឹក​របស់​វា នឹងធ្វើ​ឲ្យ​អ្នក​បាត់បង់​ជាតិ​សរសៃ​មួយកម្រិត​ផងដែរ​។​

​ក្រៅពីនេះ អ្នក​ប្រហែលជា​ត្រូវ​ថែម​ស្ករ ឬ​គ្រឿងផ្សំ​ផ្សេងទៀត នៅក្នុង​ទឹក​ផ្លែឈើ​របស់​អ្នក ដើម្បី​ឲ្យ​វា​មាន​រសជាតិ​ឆ្ងាញ់ ដូច្នេះ វា​ក៏​អាចធ្វើ​ឲ្យ​អ្នក ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com