ពីនេះ ពីនោះ
ពេលខ្លះអ្នកពូកែ អត់ខ្សែចាញ់អ្នកអែបអប?
26, Mar 2017 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
និពន្ធដោយប៉ាកកាខ្មៅ!
កំណាព្យបទ ពាក្យ៩



-ខ្លះជំនាញ ជាញចំណាប់ យ៉ាប់ទីផ្សារ
ចាញ់អ្នកថា ឆ្កាដៃជើង ពើងពេញលាភ
ខ្លះចេះខ្លាំង តាំងធ្វើការ បានតូចទាប
ត្រូវគេគាប រាបដល់បាត ខាតប្រយោជន៍។

-ខ្លះពូកែ បែរជាខ្សោយ ក្នុងភ្នែកមេ
ចាញ់ក្រុមគេ ដែលពូកែ ខាងប៉ប៉ោច
មិនចេះទ្រ ច្បាស់វឹកវរ ដល់ហិនហោច
អ្នកប៉ោចៗ បានប្រយោជន៍ ដេកអេះពោះ។

-អ្នកអែបអប សមប្រកប គ្រប់កិច្ចការ
អ្នកអែបអប មានដុល្លារ ល្បីទាំងឈ្មោះ
អ្នកចេះពិត ខ្លះខ្វះលិឍ ជីវិតគ្រោះ
ជាប់ជាងោះ ព្រោះមិនចេះ រឿងទ្រមេ។

-ខ្លះពូកែ ខ្សែគ្នាតូច ដូចអត់ចេះ
មានចំណេះ គេមិនប្រើ ធ្វើអីគេ
រឿងកើតពិត មិនប្រឌិត ឲ្យខុសទេ
ខឹងកុំជេរ ស្មេរខ្ញុំថា តាមសំគាល់។


© រក្សាសិទ្ធិដោយ thmeythmey.com