ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
បុគ្គលិក និងថ្នាក់ដឹកនាំធនាគារ CIMB ជំរុញសកម្មភាពស្ម័គ្រចិត្តបរិច្ចាគឈាមឲ្យបានផុសផុលក្នុងសង្គម
27, Mar 2017 ,
11:15 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) នៅថ្ងៃទី២៤ខែមីនា បានរៀបចំកម្មវិធីស្ម័គ្រចិត្តផ្ដល់បរិច្ចាគ ជាលើកទី២របស់ខ្លួន ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារមួយនេះ បានលើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានផុសផលពីសំណាក់ពលរដ្ឋក្នុងសង្គម ខណៈកង្វះខាតឈាមជួយជនរងគ្រោះមានទំហំរហូតដល់ ៦០ភាគរយក្នុងមួយឆ្នាំៗ ។
លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ ស៊ីអាយអិមប៊ី បានមានប្រសាសន៍ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលធនាគារ ស៊ីអាយអិមប៊ី រៀបចំឡើងនេះ គឺជាផ្នែកមួយនៃការងារសប្បុរសធម៌ជាច្រើនរបស់ ស៊ីអាយអិមប៊ី ។
លោកស្រីបន្ថែមយ៉ាងដូច្នេះទៀតថា៖«ការស្ម័គ្រចិត្តរបស់យើងនាថ្ងៃនេះ គឺជាផ្នែកមួយ ដែលយើងអាចចូលរួមស្រោចស្រង់អាយុជីវិតជនរងគ្រោះមួយចំនួន ហើយយើងសង្ឃឹមថា ដោយចាប់ផ្តើមពីយើងគ្រប់គ្នា ការបរិច្ចាគឈាមនឹងកាន់តែផុសផុលឡើង ក្នុងចំណោមសង្គមខ្មែរ។
នៅក្នុងឆ្នាំ២០១៧នេះ ធនាគារ ស៊ីអាយអិមប៊ី បានរៀបចំកម្មវិធីស្ម័គ្រចិត្តផ្តល់ឈាមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន២ដងហើយ ដែលមានបុគ្គលិក និងថ្នាក់ដឹកនាំ ប្រមាណ ៥០នាក់ចូលរួមបរិច្ចាគឈាម។ នេះជាការលើកឡើងរបស់ លោកស្រី ហេង ធីតា មុននឹងលោកស្រីបញ្ជាក់ថា ស៊ីអាយអិមប៊ី នឹងបន្តរៀបចំកម្មវិធីស្ម័គ្រចិត្តផ្តល់ឈាមឲ្យបានយ៉ាងតិចពីរដងក្នុងមួយឆ្នាំ។
បុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី មួយរូប គឺ លោក សុផល ដែលចូលរួមបរិច្ចាគឈាមក្នុងកម្មវិធីនេះ បាននិយាយថា លោកស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីរួមចំណែកបំពេញនូវតម្រូវការឈាមរបស់ជនរងគ្រោះ ក្នុងសង្គមខ្មែរ។ លោកបានឲ្យដឹង ការផ្ដល់ឈាមនេះមិនបានធ្វើឲ្យលោកមានអាការៈមិនស្រួលអ្វីឡើយ។
បុគ្គលិករបស់ ស៊ីអាយអិមប៊ី មួយរូបទៀត គឺ លោស្រី សុខលីម ដែលមានបំណងមិនខុសគ្នាទៅនឹងអ្នកផ្ដល់ឈាមដទៃទៀតដែរ គឺលោកស្រីចង់ចូលរួមជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវការឈាមជាបន្ទាន់។ លោកស្រីបានលើកទឹកចិតឲ្យអ្នកដែលមានសុខភាពគ្រប់គ្រាន់គ្រប់រូប ចួលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់។
មន្ត្រីផ្នែកអបំរំផ្សព្វផ្សាយរកអ្នកបរិច្ចាគឈាមរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោក អ៊ូរ សុខលាង បានថ្លែងថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាមជួបការខ្វះខាតឈាមដល់ទៅ ៦០ភាគរយឯណោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ខណៈការចូលរួមបរិច្ចាគឈាមរបស់ពលរដ្ឋបានតែ៤០ភាគរយនៃតម្រូវការឈាមសរុបក្នុងមួយឆ្នាំ។ លោកបញ្ជាក់ថា មជ្ឈមណ្ឌលសង្ឃឹមថា នៅឆ្នាំ២០២០ តម្រូវការឈាមនឹងត្រូវបានបំពេញគ្រប់គ្រាន់។ លោកបានអំពាវដល់សាធារណជនចូលរួមបរិច្ចាគឈាម ដែលអាចធ្វើបាននៅមន្ទីរពេទ្យខ្មែរ-សូវៀត ជារៀងរាល់ថ្ងៃ និងនៅផ្សារទំនើបអ៊ីអន រៀងរាល់ថ្ងៃសៅរ៍៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម