អត្ថបទពាណិជ្ជកម្ម
សកម្មភាព​សង្គម (CSR) នៅតែ​ផ្តល់​គុណប្រយោជន៍ និង​ផ្សព្វផ្សាយ​ពី​កេ​រិ៍្ត​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី​បាន​យ៉ាង​ល្អ​
27, Mar 2017 , 3:37 pm        
រូបភាព
​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​សាម​សុង​នៅ​ប្រទេស​សិង្ហ​បុរី កាល​ថ្ងៃទី ២០ មីនា ឆ្នាំ ២០១៧ អ្នកប្រើប្រាស់​ជឿជាក់ថា​សកម្មភាព​ចូលរួម​ក្នុងសង្គម​របស់​ក្រុមហ៊ុន​នីមួយៗ​គឺ​ផ្តល់នូវ​សារៈប្រយោជន៍​ខ្លាំង និង​សង្ឃឹមថា​ក្រុមហ៊ុន​ទាំងអស់​បន្ត​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​អភិវឌ្ឍ​សង្គម​។ ទាំងនេះ​ជាការ​រកឃើញ​ពី​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ពី​ប្រទេស​ទាំង​៩​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី ដែល​បានធ្វើ​ទ្បើង​ដោយ​ក្រុមហ៊ុន  Kadence Singapore និង​ប្រគល់​សិទ្ធិ​ដោយ​ក្រុមហ៊ុន​សាម​សុង​។

​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន​សាម​សុង​ក្នុង​ការងារ​សង្គម​

​អ្នកឆ្លើយ​សំណួរ​៣​នាក់​ក្នុងចំណោម​១០​នាក់ (២៩%) បាន​ទទួលស្គាល់ថា​ក្រុមហ៊ុន​សាម​សុង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សង្គម ដែលមាន​ពិន្ទុ​ខ្ពស់ជាង​ពីរដង​លើ​ក្រុមហ៊ុន​ជាប់​ក្នុង​បញ្ជី​បន្ទាប់ (​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​។ ក្នុងចំណោម​ក្រុមហ៊ុន​ក្នុង​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ឧបករណ៍​មិន​ប្រើ​បច្ចេកវិទ្យា  សាម​សុង​ក៏​ថែមទាំង​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​នាំមុខគេ​ក្នុងចំណោម​សមាគម​ដ៏​ល្អ​ផងដែរ (៤៥%)​។​



​លោកស្រី Irene Ng ដែលជា​អនុប្រធាន​ផ្នែក​ទីផ្សារ​សាជីវកម្ម​របស់​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី​បាន​មានប្រសាសន៍ថា​៖ «​វា​ជា​រឿង​ដ៏​ប្រពៃ​មួយ​ដែល​បានដឹងថា​អ្នកប្រើប្រាស់​ទទួលស្គាល់​អ​ត្ថ​ប្រយោជន៍​ពិតប្រាកដ​ដែល​កម្មវិធី​ទាំងនេះ​បានផ្តល់​ឲ្យ​សហគមន៍ ហើយ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អ្នក​គ្រប់គ្នា​កាន់តែ​ល្អប្រសើរ​ទ្បើង​តាមរយៈ​កម្មវិធី​សង្គម​ឲ្យ​កាន់តែ​ធំ​ទូលាយ និង​មាន​និរន្ត​ភាព​យូរអង្វែង​។ »

​សេវា និង​សម្ព័ន្ធភាព​របស់​ក្រុមហ៊ុន​សាម​សុង​សម្រាប់​សង្គម​


​ក្រុមហ៊ុន​សាម​សុង​ជឿជាក់ថា ការអប់រំ​គឺជា​គ្រាប់ពូជ​ដែល​ផ្តល់នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ហើយ​ក្រុមហ៊ុន​មានការ​ប្តេជ្ញាចិត្ត​ក្នុងការ អភិវឌ្ឍ​សហគមន៍​តាមរយៈ​ការផ្តល់​ការសិក្សា​ពី​បរិស្ថាន​វ័យឆ្លាត​។​



​នៅ​ទូទាំង​ទ្វីបអាស៊ី​អាគ្នេយ៍ និង​អូ​សេ​អា​នី សាម​សុង​បាន​បង្កើត​សាលា និង​បណ្ណាល័យ​វ័យឆ្លាត​ចំនួន​ជាង ១៦០ កន្លែង និង​២០ វិទ្យាស្ថាន​សម្រាប់​វគ្គប​ណ្តុះ​បណ្តាល​បច្ចេកវិទ្យា ដើម្បី​ផ្សាភ្ជាប់​ពិភព​ឌីជីថល​ទៅនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដែល​ជួយ​ឲ្យ​សិស្សានុសិស្ស​អាច​ស្វែងយល់​ពី​វិធី​សិក្សា​កាន់តែ​វ័យឆ្លាត និង​បណ្តុះ​នូវ​ទេពកោសល្យ​ឲ្យ​បាន​ជោគជ័យ​នៅ​ទូទាំង​តំបន់​។ សាលា និង​បណ្ណាល័យ​វ័យឆ្លាត​របស់​សាម​សុង (Samsung Smart Schools and Libraries) ប្រើ​នូវ​បច្ចេកវិទ្យា ដែល​បង្កើត​នូវ​វិធីសាស្ត្រ​នៃ​ការសិក្សា​ថ្មីៗ និង​កាន់តែ​ទូលំទូលាយ​សម្រាប់​សិស្ស តាមរយៈ​កម្មវិធីសិក្សា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក៏ដូចជា​ព័ត៌មាន​កាន់តែច្រើន​សម្បូ​រ​បែប និង​មាន​អត្ថប្រយោជន៍​ផងដែរ​។



​លើសពីនេះ​ទៀត វគ្គ​បណ្តុះបណ្តាល Samsung Tech Institutes ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន និង​យុវតី​ជំនាន់​ក្រោយ ទទួលបាន​អនាគត​កាន់តែ​ប្រសើរ ព្រមទាំង​ស្វែងរក​អ្នកជំនាញ​បច្ចេកទេស​ដែល​កំពុងតែ​ខ្វះខាត​។ វគ្គ​បណ្តុះបណ្តាល Samsung Tech Institutes ធានាថា យុវជន​អាច​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​ដ៏​ល្អ​បំផុត និង​មេរៀន​ដែល​យកទៅ​ប្រើប្រាស់​បាន​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ជាមួយនឹង​ជំនាញ​សំខាន់ៗ​ផងដែរ​។​

 
​ក្នុង​គោលបំណង​រឹតបន្តឹង​សម្ព័ន្ធភាព​ជាមួយ​សហគម​ន៍​ក្នុង​តំបន់ សាម​សុង​ក៏បាន​រៀបចំ​នូវ​កម្មវិធី សង្គម​ដ៏​ធំ​មួយ ដែលមាន​ឈ្មោះថា Culture.Connect​។ ការច្នៃប្រឌិត​ថ្មី​នេះ​បង្ហាញ​ពី​ភាពខុសប្លែក​ពី​គេ និង​ភាពល្បីល្បាញ​នៃ​ទីផ្សារ​នីមួយៗ ដែលមាន​វប្បធម៌​ចម្រុះ​គ្នា រួមមាន អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ និង​ស្នាដៃ​រចនា ព្រមទាំង​សិល្បៈ និង​វប្បធម៌​ផងដែរ​។



​អំពី​ការសិក្សា​

​ការសិក្សា​នេះ​បាន​រកឃើញ​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ កម្រិត​នៃ​ការយល់ដឹង ភាព​ពាក់ព័ន្ធ និង​ការផ្លាស់ប្តូរ​ដោយសារតែ​កម្មវិធី​សង្គម​ដែល​រួមមាន​ការផ្សព្វផ្សាយ​ពី​ឈ្មោះ​យីហោ​ក្រុមហ៊ុន​ផងដែរ​។ ការ​ស្រង់​មតិ​ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន​សាម​សុង និង​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Kadence Singapore ចន្លោះ​ពីថ្ងៃ​ទី​១៥ ដល់​២៨ ធ្នូ ២០១៦​។ ទិន្នន័យ​ត្រូវបាន​រក្សាទុក​ដែលមាន​ចំនួន​អ្នកចូលរួម​ក្នុង​កម្មវិធី​ស្ទង់​មតិ​នេះ​ចំនួន ១៩១៦​នាក់ នៅក្នុង​ប្រទេស​ចំនួន ៩  នៅ​ទូទាំង​ទ្វីបអាស៊ី​អាគ្នេយ៍ និង​ទ្វីបអូសេអានី ដែល​រួមមាន​ដូចជា ប្រទេស​
​សឹង្ហ​បុរី  ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន តៃវ៉ាន់ អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។

( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 Solidus Marketing Co.
  Ltd.
© រក្សាសិទ្ធិដោយ thmeythmey.com