កីឡាជាតិ
ជាតិ
បើកឆាក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​ក្រុម​វិសាខា​លត់​ក្រុម​កំពង់ស្ពឺ ១៧-០
27, Mar 2017 , 3:48 pm        
រូបភាព
ក្រុម​វិសាខា បានយក​ឈ្នះកំពង់ស្ពឺ ១៨ ទល់នឹងសូន្យ ក្នុងការ​ប្រកួត​បើកឆាកលីកទី២។ រូបថត Visakha Club
ក្រុម​វិសាខា បានយក​ឈ្នះកំពង់ស្ពឺ ១៨ ទល់នឹងសូន្យ ក្នុងការ​ប្រកួត​បើកឆាកលីកទី២។ រូបថត Visakha Club
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ (Cambodian Second League 2017)​បាន​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែមីនា ម្សិលមិញ​។ នា​ការប្រកួត​បើកឆាក​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្រុម​វិសាខា​បាន​លត់​ក្រុម​កំពង់ស្ពឺ​ក្នុង​លទ្ធផល ១៧-០​។ រីឯ​ក្រុមយុវជន​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ក្រុម​កំពង់ឆ្នាំង ៣-០ ខណៈ​ស្វាយរៀង​បាន​ត្រឹម​ស្មើ ០-០ ជា​ក្រុម​ម​កំពង់ចាម​។​



​ក្រុម​ចំណូល​ថ្មី​វិសាខា​បានបង្ហាញ​ភាពខ្លាំង សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​២​ឆ្នាំ​២០១៧ ដោយ​ក្រុម​នេះ​បាន​លត់​ក្រុម​កំពង់ស្ពឺ ១៧-០ ក្នុង​ថ្ងៃ​ប្រកួត​បើក​រដូវ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។ ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ នាំ​ឲ្យ​ក្រុម​វិសាខា​ឈរ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១ ដោយមាន​៣​ពិន្ទុ​។

​ចំណែក ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រុម​ម្ចាស់ផ្ទះ​ស្វាយរៀង​បាន​ត្រឹម​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម​កំពង់ចាម សម្រាប់​ការប្រើ​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ជា​លើកដំបូង​។ រីឯ​ក្រុម​កំពង់ឆ្នាំង​បាន​រង​បរាជ័យ ៣-០ ក្រោម​ថ្វី​ជើង​ក្រុមយុវជន​ក្រសួងការពារជាតិ​នៅលើ​ទឹកដី​របស់ខ្លួន​។ ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុមយុវជន​ក្រសួងការពារជាតិ​ឈរ​លេខ​រៀង​ទី​២​ជា​បណ្តោះអាសន្ន​ដោយមាន​៣​ពិន្ទុ​។

​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​២​នៅ​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ទាំងអស់​ចំនួន​៨​ក្រុម​។ ក្នុងនោះ​រួមមាន​ក្រុម​វិសាខា​, យុវជន​ក្រសួងការពារជាតិ​, កំពង់ចាម​, ស្វាយរៀង​, ក្រុម​សូ​ទី​ឡូ​អង្គរ​, កំពង់ឆ្នាំង​, កំពង់ស្ពឺ និង​ក្រុមយុវជន​ថ្នាល​សាលា​បាល់ទាត់​ជាតិ​៕


Tag:
 បាល់ទាត់​
  វិសាខា​
  កំពង់ស្ពឺ​
  Cambodian Second League
© រក្សាសិទ្ធិដោយ thmeythmey.com